Category: ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវ នៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតនៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។ លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ និងជានាយករងខុទ្ទកាល័យក្រសួង ដ.ន.ស បានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតនៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។ គម្រោងនេះ បានធ្វើឱ្យបងប្អនប្រជាជនមូលដ្ឋានមានក្តីរំភើបសប្បាយរីករាយ ពោរពេញដោយក្តីសង្ឃឹម…

ឯកឧត្តម ភឺន ផល្លា តំណាងសម្តេចតេជោ ប្រមុខរដ្ឋស្តីទី នាំយកអាវក្រោះខ្មែរ DSS និងមួកការពារ​គ្រាប់​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអាវក្រោះម៉ូឌែល DSS ផលិតនៅកម្ពុជា (Made in Cambodia) និងមួកការពារគ្រាប់​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងអនុវត្តច្បាប់…

អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណីប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុក​​​ក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ តាមការប្តឹងផ្ទាល់មាត់សុំកិច្ចអន្តរាគមន៍​ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ តាម​លេខទូរសព្ទ​អន្តរាគមន៍សង្គ្រោះបន្ទាន់​ HotLine1292​

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​​​​​ ​កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុក​​​ក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ភូមិព្រៃគុយ ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កាលពីវេលាម៉ោង​ ២២:១៥នាទី​ ថ្ងៃទី ០៦ខែឧសភា​​ ឆ្នាំ២០២៦​​ ក្រុម​ការងារ​ប្រចាំមណ្ឌល​ប្រតិបត្តិ​ការ​​​​ HotLine1292​​​ (២៤ម៉ោងលើ២៤ម៉ោង)​​ នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់​​​​ បានរាយការណ៍​និងប្តឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ ពាក់ព័ន្ធ​ករណី​ជនសង្ស័យ​ម្នាក់​ បានប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុក​​​ក្នុងគ្រួសារ​ បង្កអោយមានការភ័យខ្លាចដល់ប្រជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ភូមិព្រៃគុយ ឃុំត្រពាំងគង​…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apsara Media Service (AMS) និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ

រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apsara Media Service (AMS) និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ ដោយផ្តោតសំខាន់លើការរួមសហការគ្នាលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ ស្របតាមការវិវត្តនៃវិស័យព័ត៌មាន និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា៕

ក្រុមការងារចលនាសាងសមាជិកគណបក្សនៅមូលដ្ឋាខេត្តកំពត ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ

នាថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និអញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ ដោយមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ កម្មវិធីបុណ្យប្រព្រឹត្តទៅដោយមានការសែនក្រុងពិលី និងដង្ហែផ្កាទៅតម្កល់ក្នុងសាលាធម្មសភា ព្រមទាំងមានការរៀបចំទទួលបដិសណ្ឋារកិច្ចភ្ញៀវកត្តិយសជិតឆ្ងាយ និងប្រគេនចង្ហាន់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានរៀបចំថវិការសម្រាប់ជាបច្ច័យបុណ្យចំនួន ១,៦០០,០០០៛ (មួយលាន ហុកសិបម៉ឺនរៀល) និងផ្តល់ជូននូវការសាងសង់ដងទង់ជាតិ, កុំព្យូទ័រ និងម៉ាស៊ីនព្រីន១ឈុត…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពត-ខេត្តកែប

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពត-ខេត្តកែប

អភិបាលខេត្តកណ្ដាល អញ្ជើញចូលរួម កិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមប្រព័ន្ធ Zoom

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួម កិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមប្រព័ន្ធ Zoom ក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តម ភឺន ផល្លា បានចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ភឺន ផល្លា បានចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន៩៩៦នាក់ ពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន…

មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្ត្រទូទាំងខេត្តកណ្តាល ថ្វាយព្រះសព្ទសាធុការពរជ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទទួលការព្យាបាលវះកាត់ដោយជោគជ័យ និងសូមព្រះអង្គទ្រង់ឆាប់បានជាសះស្បើយពីព្រះរោគ…

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្ត្រទូទាំងខេត្តកណ្តាល សូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរគ្រប់ប្រការ និងសូមលើកហត្ថទាំងទ្វេប្រណមវន្ទាឧទ្ទិសបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាំថ្មី ព្រះនាម “រាក្យសាទេវី” ដួងព្រះបារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយអភិបាលគ្រងរក្សា និងប្រោសប្រទានព្រះរាជសព្ទសាធុការពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទទួលការព្យាបាលវះកាត់ដោយជោគជ័យ និងសូមព្រះអង្គទ្រង់ឆាប់បានជាសះស្បើយពីព្រះរោគ ប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា…

ឯកឧត្តម ហៃ វណ្ណា បានពាំនាំការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ជូនដល់វីរៈកងទ័ព ក្រុមគ្រួសារកងទ័ព និងសិស្សានុសិស្សនៅតំបន់ប្រតិបត្តិការខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហៃ វណ្ណា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន បានដឹកនាំក្រុមការងារមកពីប្រទេសជប៉ុន នាំយកអង្ករ តង់ សំណាញ់ ព្រមទាំងសម្ភារៈសិក្សា និងថវិកា ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចែកជូនក្រុមគ្រួសារកងទ័ព និងវីរកងទ័ព នៅតំបន់ប្រតិបត្តិការ ខេត្តព្រះវិហារ។ ក្នុងការចែកជូននេះ បានផ្តល់ជូនដល់ក្រុមគ្រួសារកងទ័ពចំនួន១៦ គ្រួសារ វីរកងទ័ពចំនួន ៦៣…

You missed