Category: ព័ត៌មានជាតិ

សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពី សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងលោកជំទាវឧកញ៉ា សាយ សោភា ចំនួន៥០ខ្នង

ព្រះវិហារ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ។ ការផ្ដល់ផ្ទះនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារ ប្រមាណជាង ៨០០នាក់…

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ

ព្រះវិហារ៖ ក្នុងស្មារតីចែករំលែក និងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជនដែលជួបការលំបាក ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវឧកញ៉ា សាយ សោភា ព្រមទាំងកូនៗ បានឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនដែលមានជីវភាពខ្វះខាត និងមិនទាន់មានលំនៅឋានសមរម្យសម្រាប់ស្នាក់នៅ…

មិនដូចការលើកឡើងរបស់សារព័ត៌មានមួយចំនួនទេ! អាជ្ញាធរស្រុកស្រែអំបិល បង្ហាញភស្តុតាងនៃការចុះអន្តរាគមន៍ និងបញ្ឈប់សកម្មភាពចាក់ដីនៅជ្រោយស្វាយតាំងពីថ្ងៃទី១៧ មិថុនា ២០២៦

ខេត្តកោះកុង៖ ថ្មីៗនេះ មានសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបានចេញផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីចាក់បំពេញអាចម៍ដីនៅតំបន់ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងលក្ខណៈមិនទាន់គ្រប់ជ្រុងជ្រោយ និងមិនបានឆ្លុះបញ្ចាំងអំពីវិធានការដែលអាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តជាក់ស្តែងនោះទេ។ ជាក់ស្តែង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២:១៥នាទីរសៀល ក្រុមការងាររដ្ឋបាលស្រុកស្រែអំបិល ដឹកនាំដោយលោក ហុង ប្រុស អភិបាលរង…

ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)

រាជធានីភ្នំពេញ៖ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)។ ក្នុងឱកាសនោះ…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថស្ម័គ្រចិត្ដចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ”បរិច្ចាគឈាម ចងចាំវីរភាព” រំលឹកដល់ ខួប៤៩ឆ្នាំ ចំពោះវីរភាពនៃការលះបង់របស់សម្តេចតេជោ ហ៊ុន សែន!

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញដែលបានស្ម័គ្រចិត្តទៅចូលរួមបរិច្ចាគឈាម ដោយក្តីស្រឡាញ់ និងសាមគ្គីភាព ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងបំពេញតម្រូវការឈាមក្នុងសង្គម ក្រោមប្រធានបទ"បរិច្ចាគឈាម ចងចាំវីរភាព" រំលឹកដល់ ខួប៤៩ឆ្នាំ ក្នុងស្មារតីដឹងគុណ…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំសហគមន៍ឥស្លាមនៅកម្ពុជា ក្រុមហ៊ុនស៊ូកាកូអ៊ីន និងសណ្ឋាគារភ្នំពេញ បានឯកភាពគ្នាលើការបើកតម្រាយផ្លូវពីផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្សដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំសហគមន៍ឥស្លាមនៅកម្ពុជា ក្រុមហ៊ុនស៊ូកាកូអ៊ីន និងសណ្ឋាគារភ្នំពេញ បានឯកភាពគ្នាលើការបើកតម្រាយផ្លូវពីផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្សដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះ។ នេះបើ​យោង​ទៅតាមកិច្ចពិភាក្សាអំពីការបើកផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្ស​ នាថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ២០២៦នេះ

លោក ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំងមលាំង

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំងមលាំង។ ក្រោយបញ្ចប់នៃកិច្ចប្រជុំ លោក​​…

សម្តេចតេជោហ៊ុនសែន៖ អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា

សម្តេចតេជោហ៊ុនសែន៖ អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា។ ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅទៀត ខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ) គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ ពេលដែលព្រំដែនគោក ត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។ សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។ ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយនិងសូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយ ព្រំដែនគោក ត្រូវបានភាគីបិទ១ឆ្នាំមុនមកម៉្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។ ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍៕ ផេក៖សម្តេចតេជោ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នៅរសៀល ថ្ងៃព្រហស្បតិ៍​ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារៈយោធា DSS នៅខេត្តបាត់ដំបង…

ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់

ខេត្តបាត់ដំបង | ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ ពិធីប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត…