ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្ត បានអញ្ជើញជូនដំណើរ គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយ ឯកឧត្តម មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ក្នុងឱកាសនោះ គណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តកម្មវិធីទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
ការអញ្ជើញជូនដំណើរនេះ បានបង្ហាញពីការគោរព និងការស្វាគមន៍យ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់គណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា នៅព្រះរាជាណាចក្រកម្ពុជា។

