ទាហានកម្ពុជា បាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធនៅស្រុកស្វាយលើ ពីថ្ងៃទី១២-១៥ ខែកញ្ញា
កងពលធំអន្តរាគមន៍លេខ២ នឹងបាញ់គ្រាប់ពិត ដើម្បីត្រួតពិនិត្យគុណភាពអាវុធ នៅតំបន់ភ្នំខ្យង ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
កងពលធំអន្តរាគមន៍លេខ២ ស្នើប្រជាពលរដ្ឋជៀសវាងការចូលទៅកាន់តំបន់ខាងលើជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។
ប្រភព៖ Kampucheathmey Daily
Photo 2026 09 11 16 30 31 2 Photo 2026 09 11 16 30 31 736x1024

You missed