សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ!
សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ!
សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦
សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។ 🫡💪🏻🇰🇭 ចូលរួមដោយឆន្ទៈ • ហ្វឹកហាត់ដោយវិន័យ • បំពេញកាតព្វកិច្ចចំពោះជាតិ។
ថ្នាក់ដឹកនាំខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ប្រមាណជាង…
រដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តលើកកម្ពស់វប្បធម៌ចែករំលែក ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកងវរសេនាតូចលេខ ៣៩១ នៅសមរភូមិមុខទិសខេត្តព្រះវិហារ ក្នុងស្មារតីសម្ព័ន្ធមេត្រីភាពរឹងមាំ
ខេត្តព្រះវិហារ÷ ស្របតាមស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកក្រោមទិសស្លោក «សមរភូមិក្រោយជួយសមរភូមិមុខ សមរភូមិមុខការពារសមរភូមិក្រោយ» នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំប្រតិភូចុះសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាឧបត្ថម្ភ ប្រគល់ជូនដល់កងវរសេនាតូចលេខ ៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ ៩ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ឈរជើងការពារខ្សែបន្ទាត់ព្រំដែននៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នាឱកាសដ៏មានអត្ថន័យនោះ លោក ជិន ប៊ុនធឿន បានគូសបញ្ជាក់ថា…
កម្មវិធីដើរកម្សាន្តសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» បិទបញ្ចប់ដោយជោគជ័យ ជាមួយថវិកាជាង ១៦៥ លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ
(សៀមរាប)៖ កម្មវិធីដើរកម្សាន្តបែបសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» (Hike Where Angkor Began) ដែលផ្តួចផ្តើមរៀបចំឡើងដោយ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយ ក្រុមហ៊ុន TEMPLE GROUP និងឧបត្ថម្ភធំដោយក្រុមហ៊ុន បាកាស បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ទទួលបានការគាំទ្រពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍។ តាមរយៈការចុះឈ្មោះចូលរួមពីសំណាក់មហាជន…
យុវជនជិត ៣ ០០០នាក់ បានដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាស័្មគ្រចិត្ត នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃទទួលពាក្យដំបូង
យុវជនជិត ៣ ០០០នាក់ បានដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាស័្មគ្រចិត្ត នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃទទួលពាក្យដំបូង។ ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦
🇰🇭 ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃទី២ នៃការចែកពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា
ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ ជាថ្ងៃទី២ នៃការចែកពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា! ដូច្នេះ យុវជន យុវនារី ដែលមានទីលំនៅក្នុងរាជធានីភ្នំពេញ ហើយមានបំណងស្ម័គ្រចិត្តចូលរួម អាចអញ្ជើញមកទទួល និងដាក់ពាក្យនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ នៃទីលំនៅរបស់ខ្លួន តាមកាលបរិច្ឆេទដូចខាងក្រោម៖ ទទួលពាក្យ៖ ថ្ងៃទី១–៩ ខែតុលា ឆ្នាំ២០២៦ ដាក់ពាក្យ៖ ថ្ងៃទី១០–១៥ ខែតុលា ឆ្នាំ២០២៦ ការអនុវត្ត កាតព្វកិច្ចយោធា និងផ្តល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលអាច…
ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា បានបរិច្ចាគថវិកាចំនួន ៥០លានរៀលចូលរួមជាមួយ សម្តេចតេជោ និងសម្តេចធិបតី ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ ដើម្បីរួមចំណែកជួយសម្រាលការលំបាករបស់ពូមីង បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់
ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា បានបរិច្ចាគថវិកាចំនួន ៥០លានរៀល ចូលរួមជាមួយ សម្តេចតេជោ និងសម្តេចធិបតី ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ ដើម្បីរួមចំណែកជួយសម្រាលការលំបាករបស់ពូមីង បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។ ការចូលរួមនេះ គឺជាការបង្ហាញពីស្មារតីយកចិត្តទុកដាក់ និងចែករំលែកក្តីលំបាកជាមួយប្រជាពលរដ្ឋក្នុងគ្រាដែលត្រូវការជំនួយ និងការគាំទ្រ។
កាដូរដូវកាលភ្ជុំបិណ្ឌ របស់ រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មករនិយោជិត! ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ មានចំនួន ២១២$ ក្នុងមួយខែ ប្រាក់ឈ្នួលគោលអប្បបរមាចន្លោះពី ២៣១,៥$ ទៅ ២៤២,៥$ ក្នុងមួយខែ
កាដូរដូវកាលភ្ជុំបិណ្ឌ របស់ រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មករនិយោជិត! ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ មានចំនួន ២១២$ ក្នុងមួយខែ ប្រាក់ឈ្នួលគោលអប្បបរមាចន្លោះពី ២៣១,៥$ ទៅ ២៤២,៥$ ក្នុងមួយខែ។
ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ ចំនួន៤នាក់ ប្រកាសដើរចេញពីបក្ស និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ ចំនួន៤នាក់ បានប្រកាសដើរចេញពីគណបក្ស ហើយមកសុំរួមរស់ ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកកសាង និងការអភិវឌ្ឍប្រទេសជាតិ ក្រោមដំបូលសន្តិភាព។ ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ ទាំង ៤នាក់ខាងលើនេះរួមមាន៖ ទី១៖ ឈ្មោះ ឃិន កេន ទី២៖ ឈ្មោះ ឃុន ព្រហ៉ីម ទី៣៖ ឈ្មោះ អ៉ីព្រហ៉ីម សារីហ្វាត និងទី៤៖ ទន ទាវ។ ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ…
