ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់សមាជិក០២នាក់!
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ កេត វណ្ណដេត ប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារនាំយកអំណោយ និងថវិកាប្រគល់ជូនដល់សមាជិកចំនួន ០២នាក់ ក្នុងនោះមាន៖
១-លោកអនុសេនីយ៍ឯក គិន ភារម្យ នាយរងការិយាល័យ បំពាក់ និងបរិក្ខារ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ត្រូវជើងក្នុងពេលបំពេញការងារ ។
២-លោក វង្ស ស៊ីណា ជាងជួសជុលរថយន្ដ ដែលឪពុកបង្កើតរបស់លោកទើបតែទទួលមរណភាព ។
ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលបានចូលរួមពី នាយ-នាយរង នៃមន្ទីរសម្ភារៈបច្ចេកទេស ក្នុងស្មារតីសាមគ្គីភាព សរុបថវិការួមចំនួន ១,៤៦០,០០០ រៀល, ទឹកសុទ្ធ ០៨កេស ជាអំណោយសួរសុខទុក្ខផ្ដល់ជូនដល់ក្រុមគ្រួសារអ្នកទាំង០២ ផងដែរ៕
Photo 2026 09 15 12 02 16 1024x717 Unnamed File 1024x768

You missed