លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា នៅឃុំអមលាំង
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោក លោកស្រី ជាក្រុមការងារគណបក្សខេត្ត ក្រុមការងារស្រុក ក្រុមការងារឃុំ និងសាខាបក្សភូមិផងដែរ។
ក្នុងកិច្ចប្រជុំ ក្រុមការងារបានពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលបានអនុវត្តក្នុងខែសីហា ព្រមទាំងពិភាក្សា និងដាក់ចេញទិសដៅការងារសំខាន់ៗ ដើម្បីបន្តអនុវត្តក្នុងខែកញ្ញា ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបតាមផែនការការងាររបស់គណបក្សនៅមូលដ្ឋាន។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក ម៉េង ស្រ៊ុន បានប្រគល់គ្រឿងឧបភោគ បរិភោគ ជូនដល់ប្រធានស្នាក់ការគណបក្សឃុំអមលាំង រួមមាន ទឹកបរិសុទ្ធចំនួន ៤០កេស ភេសជ្ជៈចំនួន ២០កេស និងមីចំនួន ៣០កេស ដោយចំណាយថវិកាសរុបចំនួន ២,៩៨០,០០០រៀល។
សកម្មភាពនេះជាការរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពការងាររបស់ក្រុមការងារ និងស្នាក់ការគណបក្សនៅមូលដ្ឋាន ឱ្យអាចបន្តបំពេញភារកិច្ចបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព។
Photo 2026 09 12 13 01 40 1024x682 Photo 2026 09 12 13 01 40 2 1024x682 Photo 2026 09 12 13 01 40 3 1024x682 Photo 2026 09 12 13 01 40 4 1024x682 Photo 2026 09 12 13 01 41 1024x682 Photo 2026 09 12 13 01 41 2 1024x682 Photo 2026 09 12 13 01 41 3 1024x682 Photo 2026 09 12 13 01 42 1024x682 Photo 2026 09 12 13 01 42 2 1024x682 Photo 2026 09 12 13 01 42 3 1024x682 Photo 2026 09 12 13 01 42 4 1024x682 Photo 2026 09 12 13 01 42 5 1024x682 Photo 2026 09 12 13 01 43 1024x682 Photo 2026 09 12 13 01 43 2 1024x682

You missed