កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» នាព្រឹក ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ យុវជន និងមហាជនទូទៅ ដែលបានរួមគ្នារត់កម្សាន្ត បង្កើតបានជាទិដ្ឋភាពដ៏រស់រវើក និងភាពជោគជ័យ ក្រោមបរិយាកាសយ៉ាងស្និទ្ធស្នាល និងសប្បាយរីករាយ។ កម្មវិធីនេះត្រូវបានផ្តួចផ្ដើមរៀបចំឡើងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ…
