ក្រោមមេឃតែមួយ តែវាសនាខុសគ្នា!ជីវិតជួបការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅ ទទួលបន្ទុកចិញ្ជឹមកូននិងចៅ៦នាក់ ពេលនេះទទួលបានការឧបត្ថម្ភជាថវិការរួមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំដ៏បុិនប្រសប់ ឈ្លាសវៃនិងគុណធម៌របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការយកចិត្តទុកដាក់ គិតគូររបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបាននូវព័ត៌មានពីក្រុមការងារមូលដ្ឋានស្រុកបសេដ្ឋថាមានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត…
