ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ
ព្រះវិហារ៖ ក្នុងស្មារតីចែករំលែក និងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជនដែលជួបការលំបាក ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវឧកញ៉ា សាយ សោភា ព្រមទាំងកូនៗ បានឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនដែលមានជីវភាពខ្វះខាត និងមិនទាន់មានលំនៅឋានសមរម្យសម្រាប់ស្នាក់នៅ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ការប្រកាសឧបត្ថម្ភដ៏មានអត្ថន័យនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចុះបំពេញបេសកកម្មនៅមូលដ្ឋាន និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពនានាជុំវិញខេត្តព្រះវិហារ។
ការឧបត្ថម្ភសាងសង់ផ្ទះទាំង ៥០ ខ្នង នេះ បានឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរស និងការចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានបំពេញបេសកកម្ម និងលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិ មាតុភូមិ និងការពារសុខសន្តិភាពកន្លងមក។
សកម្មភាពមនុស្សធម៌នេះ ក៏ជាការរួមចំណែកអនុវត្តគោលនយោបាយសង្គមរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន និងប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។
ពិធីនេះ បានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងការគាំទ្រយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ។
Photo 2026 07 10 13 11 13 1024x682 Photo 2026 07 10 09 48 34 1024x640 Photo 2026 07 10 10 16 50 2 1024x768 Photo 2026 07 10 10 16 50 Photo 2026 07 10 09 59 14 1024x768 Photo 2026 07 10 09 58 36 2 1024x682 Photo 2026 07 10 09 58 36 1024x682 Photo 2026 07 10 12 02 20 1024x576

You missed