កម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន សហការ​ជាមួយ​ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ​​ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យ០១ម្នាក់ បញ្ជូន​ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធ​ករណីគ្រឿងញៀនក្នុងភូមិក្រុងឧដុង្គម៉ែជ័យ​​​ ខេត្តកំពង់ស្ពឺ…

កំពង់ស្ពឺ៖ដោយ​មានការចង្អុលបង្ហាញនិងអនុវត្ត​តាមបញ្ជាយ៉ាងមុឺងម៉ាត់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​​ ឯកឧត្តម​​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​ កាលពីវេលាម៉ោង១៤:៣០នាទីរសៀល​​ នាថ្ងៃទី០៣​​ ខែមិនា ឆ្នាំ២០២៦​​ កន្លងមកនេះ​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោកវរសេនីយ៍​ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ​ មូលដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ក្រុងឧដុង្គម៉ែជ័យ បាន​ធ្វើការ​បង្រ្កាប​និង​ឃាត់ខ្លួន​ជនសង្ស័យ ០១នាក់ ជាប់​ពាក់ព័ន្ធ​ករណីគ្រឿងញៀន ស្ថិតនៅក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ទូច សាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ​ ​​ខេត្តកំពង់ស្ពឺ។

កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់​​ ទម្ងន់​៩២.៣៥ក្រាម (ធំ៣កញ្ចប់,មធ្យម៥កញ្ចប់​និងតូច៣កញ្ចប់),ទូរស័ព្ទចំនួន ០១គ្រឿង,ជញ្ជីងចំនួន ០១ គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

Photo 2026 03 07 16 25 23 Photo 2026 03 07 16 25 39 Photo 2026 03 07 16 25 53 Photo 2026 03 07 16 25 56 Photo 2026 03 07 16 25 59 Photo 2026 03 07 16 26 01 Photo 2026 03 07 16 26 06 Photo 2026 03 07 16 26 08 Photo 2026 03 07 16 26 18

You missed