លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)ក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292 នៅវិទ្យាល័យ​ត្រែងត្រយឹង ស្រុកភ្នំស្រួខ ខេត្តកំពង់ស្ពឺ…

1photo 2026 03 06 15 38 05

ខេត្ត​កំពង់ស្ពឺ​​​​​​ ៖នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦​ ដោយ​មានការ​ចង្អុល​បង្ហាញ​និង​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ​​ កង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​​​​ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស សហការជាមួយរដ្ឋបាលស្រុក​ភ្នំស្រួច​ ព្រមទាំងមានការចូលរួមយ៉ាថសកម្មពីក្រុមការងារសហភាព​សហព័ន្ធ​យុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)ក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292 នៅវិទ្យាល័យ​ត្រែងត្រយឹង​​ ស្ថិតក្នុងភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងពិធីនេះដែរ​ មានការអញ្ជើញចូលរួម​សហការ​ពី​​ រដ្ឋបាលស្រុក​ភ្នំស្រួច​​​ និងគណៈ​គ្រប់គ្រង​សាលា​ លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចូលរួមស្ដាប់ការអប់រំផ្សព្វផ្សាយ ចំនួន១៣៧៤ផងដែរ។ជាកិច្ចចាប់ផ្តើមនៃកម្មវិធី​​​​ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស​​ និង​ក្រុមការងារ​អាវុធហត្ថ​​​ ក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ​ ព្រមទាំងមន្ត្រីនៃរដ្ឋ​បាលស្រុកគងពិសី គណៈ​គ្រប់គ្រង​សាលា​ លោកគ្រូអ្នកគ្រូចំនួន ព្រមទាំងសិស្សានុសិស្ស​ទាំងអស់ បានគោរពទង់ជាតិនៃព្រះរាជណាចក្រកម្ពុជា។

លោកវរសេនីយ៍ទោ ណុល ដារ៉ា និងក្រុមការងារជំនាញកងរាជអាវុធហត្ថក៏បានផ្សព្វផ្សាយពន្យល់ប្រាប់អំពីផលប៉ះពាល់នៃគ្រឿងញៀន(បារីអេឡិចត្រូ និច)និងក្មេងទំនើង ជាពិសេសផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដោយបានពន្យល់ណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀបក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ មណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ(២៤ម៉ោងលើ២៤ម៉ោង)៕

Photo 2026 02 26 10 40 03 Photo 2026 03 06 10 47 11 Photo 2026 03 06 10 47 11 2 Photo 2026 03 06 10 47 11 3 Photo 2026 03 06 10 47 11 4 Photo 2026 03 06 10 47 11 5 Photo 2026 03 06 10 47 12 Photo 2026 03 06 10 47 12 2 Photo 2026 03 06 10 47 12 3 Photo 2026 03 06 10 47 12 4 Photo 2026 03 06 10 47 12 5 Photo 2026 03 06 10 47 12 6 Photo 2026 03 06 10 47 13 Photo 2026 03 06 10 47 13 2 Photo 2026 03 06 10 47 13 3 Photo 2026 03 06 10 47 13 4 Photo 2026 03 06 10 47 13 5 Photo 2026 03 06 10 47 13 6 Photo 2026 03 06 10 47 13 7 Photo 2026 03 06 15 37 45 Photo 2026 03 06 15 37 48 Photo 2026 03 06 15 37 51 Photo 2026 03 06 15 37 53 Photo 2026 03 06 15 37 59 Photo 2026 03 06 15 38 02 Photo 2026 03 06 15 38 05

You missed