មិនដូចការលើកឡើងរបស់សារព័ត៌មានមួយចំនួនទេ! អាជ្ញាធរស្រុកស្រែអំបិល បង្ហាញភស្តុតាងនៃការចុះអន្តរាគមន៍ និងបញ្ឈប់សកម្មភាពចាក់ដីនៅជ្រោយស្វាយតាំងពីថ្ងៃទី១៧ មិថុនា ២០២៦
ខេត្តកោះកុង៖ ថ្មីៗនេះ មានសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបានចេញផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីចាក់បំពេញអាចម៍ដីនៅតំបន់ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងលក្ខណៈមិនទាន់គ្រប់ជ្រុងជ្រោយ និងមិនបានឆ្លុះបញ្ចាំងអំពីវិធានការដែលអាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តជាក់ស្តែងនោះទេ។ ជាក់ស្តែង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២:១៥នាទីរសៀល ក្រុមការងាររដ្ឋបាលស្រុកស្រែអំបិល ដឹកនាំដោយលោក ហុង ប្រុស អភិបាលរង…
