កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨

ទីស្ដីការក្រសួង ដ.ន.ស., ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នៅសាលសន្និបាត២០២១ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងឱកាសនោះ ឯកឧត្ដមប្រធាន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានីភ្នំពេញ ក្រុមការងារ ស.ស.យ.ក. វិស័យ ដ.ន.ស. និងវិស័យបរិស្ថាន គណៈកម្មាធិការ ស.ស.យ.ក. ខណ្ឌ សង្កាត់ កម្មវិធីចំណុះ ក្រុមសកម្មជនយុវជន សមាគម និងដៃគូសហការ ចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ និងសមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ ដែលបាន លះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្រឡាញ់ ជាតិមាតុភូមិ និងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាច្រើនគួរជាទីមោទនៈក្នុងដំណាក់កាលថ្មីនេះ ព្រមទាំងអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្ដមប្រធានក៏បានផ្ដល់អនុសាសន៍តម្រង់ទិសក្នុងគោលដៅពង្រឹង និងពង្រីករចនាសម្ព័ន្ធ,​ សមាជិកភាព និងសកម្មភាព/គម្រោង/ព្រឹត្តការណ៍​ ធ្វេីយ៉ាងណាធានាឱ្យបាននូវការចូលរួមរបស់ថ្នាក់ដឹកនាំយុវជន​ ប្រកបដោយប្រសិទ្ធភាព និងបណ្តុះយុវជនជំនាន់ក្រោយ​ ពោពេញដោយសមត្ថភាព មានចំណេះដឹង ចំណេះធ្វើ ជំនាញសតវត្សទី២១ ពិសេសការពង្រឹងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា ស្មារតីទទួលខុសត្រូវ សកម្មភាពចូលរួម និងសុខភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ។

កម្មវិធីនៃគំនិតផ្ដួចផ្ដើមពន្លកសង្គម បានចូលរួមធ្វើបទអន្តរាគមន៍ដើម្បីពិភាក្សាលើប្រធានបទ «ការអប់រំ សុខភាព ប្រវត្តិសាស្ត្រ និងកីឡា» និង «កិច្ចការច្បាប់ និងទម្លាប់ កិត្តិសព្ទកម្ពុជា បច្ចេកវិទ្យា និងចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដោយមានការអញ្ជើញចូលរួមសម្របសម្រួលដោយឯកឧត្ដម លោកជំទាវ អនុប្រធានស.ស.យ.ក. រាជធានីភ្នំពេញ ក្នុងគោលបំណង៖

១- ប្រមូលធាតុចូលពីគ្រប់រចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រ “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨” និងត្រៀម អនុវត្ត “ផែនទីបង្ហាញផ្លូវស្តីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨” ក្រោមអភិក្រម “ពង្រឹង” និង “ពង្រីក” តាមរយៈសសរស្ដម្ភជាយុទ្ធសាស្ត្រចំនួន ២ រួមមាន៖ ទី១) ពង្រឹង និងពង្រីកសមាជិកភាព និង ទី២) ពង្រឹង និងពង្រីកសកម្មភាព កម្មវិធីការងារ។

២- សម្រួចខ្លឹមសារ និងផែនការសកម្មភាពរបស់ ស.ស.យ.ក. រាជធានីភ្នំពេញ ឱ្យចំគោលដៅ ស្របតាមបេសកកម្ម និងការងារឱ្យបានកាន់តែប្រសើរឡើង និងកែសម្រួលចំណុចខ្វះខាតមួយចំនួន ដើម្បីបន្តរក្សា និងលើកកម្ពស់កិត្តិនាមរបស់ ស.ស.យ.ក. សំដៅឆ្ពោះទៅ ស.ស.យ.ក. ២.០។

៣- ពង្រីកវិសាលភាពនៃសកម្មភាព កម្មវិធីការងារ ក៏ដូចជាពង្រីកសមាជិកភាព ដោយចាប់យកកាលានុវត្តភាពថ្មីៗ ដូចជា ក្រុមប្រជាជនវ័យក្មេង វ័យជំទង់ ដែលមានសក្តានុពល និងមានឆន្ទៈចូលរួមកិច្ច ការងារសង្គម។

៤- បន្តកសាងសាមគ្គីភាពផ្ទៃក្នុងនៅគ្រប់រចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ។

«កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨»

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានីភ្នំពេញ ក្រុមការងារ ស.ស.យ.ក. វិស័យ ដ.ន.ស. និងវិស័យបរិស្ថាន គណៈកម្មាធិការ ស.ស.យ.ក. ខណ្ឌ សង្កាត់ កម្មវិធីចំណុះ ក្រុមសកម្មជនយុវជន សមាគម និងដៃគូសហការ ចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ និងសមាជិក សមាជិកា ស.ស.យ.ក. រាជធានីភ្នំពេញប្រមាណ ១២០០ នាក់។

Photo 2026 03 07 08 57 31 Photo 2026 03 07 11 01 53 Photo 2026 03 07 08 57 32 Photo 2026 03 07 08 57 33 Photo 2026 03 07 08 57 34 Photo 2026 03 07 09 36 14 Photo 2026 03 07 09 38 42 Photo 2026 03 07 08 57 36 Photo 2026 03 07 08 57 39 Photo 2026 03 07 08 57 39 2 Photo 2026 03 07 14 17 38 Photo 2026 03 07 14 17 39 Photo 2026 03 07 14 17 39 2 Photo 2026 03 07 14 17 40 Photo 2026 03 07 14 17 41 Photo 2026 03 07 14 18 58 Photo 2026 03 07 14 17 42 Photo 2026 03 07 14 17 43 Photo 2026 03 07 14 17 43 2 Photo 2026 03 07 14 19 32 Photo 2026 03 06 19 39 40 2

You missed