Latest Post

ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ… ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ… សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ! សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ទាហានកម្ពុជា បាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធនៅស្រុកស្វាយលើ ពីថ្ងៃទី១២-១៥ ខែកញ្ញា

កងពលធំអន្តរាគមន៍លេខ២ នឹងបាញ់គ្រាប់ពិត ដើម្បីត្រួតពិនិត្យគុណភាពអាវុធ នៅតំបន់ភ្នំខ្យង ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ កងពលធំអន្តរាគមន៍លេខ២ ស្នើប្រជាពលរដ្ឋជៀសវាងការចូលទៅកាន់តំបន់ខាងលើជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។ ប្រភព៖ Kampucheathmey Daily

ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធាន អ.ន.ក ខេត្តកណ្តាល ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានប្រចាំការ អ.ន.ក ខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ អគារទីស្នាក់ការនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី…

សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណជូន ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ចំពោះការឧបត្ថម្ភរថយន្ត Pickup ចំនួន ១២គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនសម្ភារៈ និងគាំទ្រកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី

រាជធានីភ្នំពេញ៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ដែលបានឧបត្ថម្ភរថយន្តប្រភេទ Pickup ចំនួន ១២គ្រឿង រួមមាន រថយន្តគោព្រៃ ១០គ្រឿង រថយន្ត Ford ១គ្រឿង និងរថយន្ត Mazda ១គ្រឿង ដែលមានតម្លៃសរុប…

សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពី សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងលោកជំទាវឧកញ៉ា សាយ សោភា ចំនួន៥០ខ្នង

ព្រះវិហារ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ។ ការផ្ដល់ផ្ទះនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារ ប្រមាណជាង ៨០០នាក់ ជាបន្តទៀត ពិធីនេះបានប្រារព្ធឡើងនៅទីរួមខេត្តព្រះវិហារ។ នាឱកាសនោះ សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពី សំណាក់សមាគមអតីតយុទ្ធជន…

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ

ព្រះវិហារ៖ ក្នុងស្មារតីចែករំលែក និងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជនដែលជួបការលំបាក ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវឧកញ៉ា សាយ សោភា ព្រមទាំងកូនៗ បានឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនដែលមានជីវភាពខ្វះខាត និងមិនទាន់មានលំនៅឋានសមរម្យសម្រាប់ស្នាក់នៅ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ការប្រកាសឧបត្ថម្ភដ៏មានអត្ថន័យនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចុះបំពេញបេសកកម្មនៅមូលដ្ឋាន និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត…

មិនដូចការលើកឡើងរបស់សារព័ត៌មានមួយចំនួនទេ! អាជ្ញាធរស្រុកស្រែអំបិល បង្ហាញភស្តុតាងនៃការចុះអន្តរាគមន៍ និងបញ្ឈប់សកម្មភាពចាក់ដីនៅជ្រោយស្វាយតាំងពីថ្ងៃទី១៧ មិថុនា ២០២៦

ខេត្តកោះកុង៖ ថ្មីៗនេះ មានសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបានចេញផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីចាក់បំពេញអាចម៍ដីនៅតំបន់ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងលក្ខណៈមិនទាន់គ្រប់ជ្រុងជ្រោយ និងមិនបានឆ្លុះបញ្ចាំងអំពីវិធានការដែលអាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តជាក់ស្តែងនោះទេ។ ជាក់ស្តែង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២:១៥នាទីរសៀល ក្រុមការងាររដ្ឋបាលស្រុកស្រែអំបិល ដឹកនាំដោយលោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុក និងមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងចាក់បំពេញអាចម៍ដីចំនួន ០១កន្លែង ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បន្ទាប់ពីទទួលបានព័ត៌មានអំពីសកម្មភាពចាក់ដីចូលតំបន់ចំណីសមុទ្រ។…

ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)

រាជធានីភ្នំពេញ៖ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)។ ក្នុងឱកាសនោះ ឯកឧត្តម ភឺន ផល្លា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីនឹករលឹក និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំគណបក្ស ជូនចំពោះឯកឧត្តម កែវ ថៃ ដោយបានជូនពរឱ្យឯកឧត្តមមានសុខភាពរឹងមាំ…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថស្ម័គ្រចិត្ដចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ”បរិច្ចាគឈាម ចងចាំវីរភាព” រំលឹកដល់ ខួប៤៩ឆ្នាំ ចំពោះវីរភាពនៃការលះបង់របស់សម្តេចតេជោ ហ៊ុន សែន!

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញដែលបានស្ម័គ្រចិត្តទៅចូលរួមបរិច្ចាគឈាម ដោយក្តីស្រឡាញ់ និងសាមគ្គីភាព ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងបំពេញតម្រូវការឈាមក្នុងសង្គម ក្រោមប្រធានបទ"បរិច្ចាគឈាម ចងចាំវីរភាព" រំលឹកដល់ ខួប៤៩ឆ្នាំ ក្នុងស្មារតីដឹងគុណ និងចងចាំជានិច្ចនូវវីរភាពនៃការស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិរបស់ សម្ដេចតេជោ ហ៊ុន សែន និងកងទ័ពពលីរបស់កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំសហគមន៍ឥស្លាមនៅកម្ពុជា ក្រុមហ៊ុនស៊ូកាកូអ៊ីន និងសណ្ឋាគារភ្នំពេញ បានឯកភាពគ្នាលើការបើកតម្រាយផ្លូវពីផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្សដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំសហគមន៍ឥស្លាមនៅកម្ពុជា ក្រុមហ៊ុនស៊ូកាកូអ៊ីន និងសណ្ឋាគារភ្នំពេញ បានឯកភាពគ្នាលើការបើកតម្រាយផ្លូវពីផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្សដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះ។ នេះបើ​យោង​ទៅតាមកិច្ចពិភាក្សាអំពីការបើកផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្ស​ នាថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ២០២៦នេះ

លោក ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំងមលាំង

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំងមលាំង។ ក្រោយបញ្ចប់នៃកិច្ចប្រជុំ លោក​​ ម៉េង ស្រ៊ុន​​ ក៏បានបន្តដឹកនាំក្រុមការងារគណបក្ស នាំយកនូវសម្ភារៈ​មួយចំនួន​រួមមាន​៖ស៊ីម៉ង់ចំនួនម៉ាក់K ចំនួន2តោន​ និងបានជូនបច្ច័យតាជី យាយជី​ ២៥នាក់ ក្នុងម្នាក់ៗ១មុឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមាន…

You missed