Latest Post

ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ… ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ… សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ! សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ៣០,៩៥៨បណ្ណ​ ត្រូវបានប្រគល់ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន​ ៣០,៩៥៨បណ្ណ​ ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នេះបេីយោងទៅតាមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់ ក្នុងក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៦។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់សមាជិក០២នាក់!

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ កេត វណ្ណដេត ប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារនាំយកអំណោយ និងថវិកាប្រគល់ជូនដល់សមាជិកចំនួន ០២នាក់ ក្នុងនោះមាន៖ ១-លោកអនុសេនីយ៍ឯក គិន ភារម្យ នាយរងការិយាល័យ បំពាក់ និងបរិក្ខារ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ត្រូវជើងក្នុងពេលបំពេញការងារ ។ ២-លោក វង្ស ស៊ីណា ជាងជួសជុលរថយន្ដ ដែលឪពុកបង្កើតរបស់លោកទើបតែទទួលមរណភាព ។ ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក…

សេចក្តីថ្លែងការណ៍បើករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ)

សេចក្តីថ្លែងការណ៍បើករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

កម្មវិធីរត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km 🏃🥰 ចូលរួមជាមួយយើងទាំងអស់គ្នា ជាមួយការចុះឈ្មោះរត់ដោយឥតគិតថ្លៃ ❤️💕

កម្មវិធីរត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km 🏃🥰 ចូលរួមជាមួយយើងទាំងអស់គ្នា ជាមួយការចុះឈ្មោះរត់ដោយឥតគិតថ្លៃ ❤️💕 📝តំណរចុះឈ្មោះ៖ https://docs.google.com/forms/d/1dM0CD9u4vnSrnY4WG2gLpo3QjknK6uxUkBPtWxsajO8/viewform?usp=sf_link - ផ្តល់ជូនទឹក ភេសជ្ជៈ និងផ្លែឈើញាំដោយសេរី ព្រមទាំងឈ្នះរង្វាន់អនុស្សាវរីយ៍ពីរដៃគូរសហការ 📅កាលបរិច្ឆេទរត់៖ ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ⏰ជួបជុំគ្នាម៉ោង៖ 05:00នាទីព្រឹក 📍ទីតាំងជួបជុំកោះនរា *ចំណាំ សម្រាប់ការចូលរួម សូមប្រើប្រាស់ អាវយឺតពណ៌ ខៀវ ឬ…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃUNCLOS នៅសិង្ហបុរី

នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទៅចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា នៅឃុំអមលាំង

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោក លោកស្រី ជាក្រុមការងារគណបក្សខេត្ត ក្រុមការងារស្រុក…

បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នាថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៦ ក្រុមកាងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៧,៨៧២បណ្ណ ជូនប្រជាពលរដ្ឋ ក្នុងភូមិកំពា្រម ភូមិអន្លង់សា ភូមិតាអំ ភូមិបត់ត្រង់ ឃុំប្រាសាទ ភូមិទ្រលោកលិច ភូមិទ្រលោកត្បូង ភូមិទ្រលោកជើង និងភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញជូនដំណើរ ឯកឧត្តម មីន អោង ឡាំង បន្តទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសៀមរាប

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្ត បានអញ្ជើញជូនដំណើរ គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយ ឯកឧត្តម មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្នុងឱកាសនោះ…

អភិបាលខេត្តកណ្ដាល បានប្រជុំដកពិសោធន៍លើការងារដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តការងារត្រួតពិនិត្យចរាចរណ៍តាមគោលដៅ កំណត់បញ្ហាប្រឈម និងដកបទពិសោធន៍ពីការអនុវត្តកន្លងមក ព្រមទាំងដាក់ចេញនូវវិធានការបន្ថែម ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបន្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍លើការងារដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន បានណែនាំដល់អាជ្ញាធរ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក…

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ រួមមានកងរាជអាវុធហត្ថខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមសាខាខេត្ត និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារ ឈ្មោះ ឈុត មិនា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី…

You missed