Month: May 2026

អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណីប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុក​​​ក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ តាមការប្តឹងផ្ទាល់មាត់សុំកិច្ចអន្តរាគមន៍​ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ តាម​លេខទូរសព្ទ​អន្តរាគមន៍សង្គ្រោះបន្ទាន់​ HotLine1292​

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​​​​​ ​កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុក​​​ក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ភូមិព្រៃគុយ ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កាលពីវេលាម៉ោង​ ២២:១៥នាទី​ ថ្ងៃទី ០៦ខែឧសភា​​ ឆ្នាំ២០២៦​​…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apsara Media Service (AMS) និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ

រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apsara Media Service (AMS) និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ ដោយផ្តោតសំខាន់លើការរួមសហការគ្នាលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព ប្រសិទ្ធភាព…

ក្រុមការងារចលនាសាងសមាជិកគណបក្សនៅមូលដ្ឋាខេត្តកំពត ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ

នាថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និអញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ ដោយមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ កម្មវិធីបុណ្យប្រព្រឹត្តទៅដោយមានការសែនក្រុងពិលី និងដង្ហែផ្កាទៅតម្កល់ក្នុងសាលាធម្មសភា ព្រមទាំងមានការរៀបចំទទួលបដិសណ្ឋារកិច្ចភ្ញៀវកត្តិយសជិតឆ្ងាយ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពត-ខេត្តកែប

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពត-ខេត្តកែប

អភិបាលខេត្តកណ្ដាល អញ្ជើញចូលរួម កិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមប្រព័ន្ធ Zoom

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួម កិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមប្រព័ន្ធ Zoom ក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន…

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ពាក់ព័ន្ធករណី សញ្ចាកម្ម!

កាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំង ភោជនីយដ្ឋាន និងខារ៉ាអូខេ ១កន្លែង យីហោ "មហាមេឃ" ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្កប់អំពើសញ្ចាកម្ម (សម្រួលឲ្យមានអំពើពេស្យាចារ ព្រមទាំងទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចារ)…

ឯកឧត្តម ភឺន ផល្លា បានចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ភឺន ផល្លា បានចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ…