សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពត-ខេត្តកែប

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពត-ខេត្តកែប

ខេត្តកំពត៖ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពត-ខេត្តកែប ចំនួន១,១៨២នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពត។
យោងតាមរបាយការណ៍របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា ខេត្តកែបពីមុន មាន ឈ្មោះថា ក្រុងកែប-បូកគោ ដែលបង្កើតឡើងនៅឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថសម្តេចព្រះបរមរតនកោដ្ឋ ព្រះនរោត្ដមសីហនុ។ នៅឆ្នាំ១៩៧៩ ខេត្តកែបគ្រាន់តែជាឃុំមួយឈ្មោះថា «ឃុំកែប» ដែលស្ថិតនៅ ចំណុះ ស្រុកកំពត ខេត្តកំពត។ លុះដល់ឆ្នាំ១៩៩២ រដ្ឋសភានៃរដ្ឋ កម្ពុជា បានអនុម័តច្បាប់ស្តីពីការបង្កើតក្រុងកែបឡើងវិញ និងត្រូវបានប្តូរឈ្មោះជា«ខេត្តកែប» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨។ មុខរបរចម្បងរបស់ ប្រជាពលរដ្ឋ គឺការធ្វើស្រែចម្ការ នេសាទសមុទ្រ ផលិតអំបិល និងអាជីវកម្ម ទេស ចរណ៍។
ដោយឡែកខេត្តកំពត តាមរបាយការណ៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានដឹងថា ខេត្តកំពតមានឆ្នេរសមុទ្រប្រវែង ៦៦,៥៥គីឡូម៉ែត្រ មានព្រំដែនគោកជាប់ជាមួយខេត្តអានយ៉ាងប្រទេសវៀតណាម មានប្រវែងប្រមាណ ៤២,៣គីឡូម៉ែត្រ។ កំពតមានសក្ដានុពលធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍពហុវិស័យដូចជា វិស័យកសិកម្ម, ពាណិជ្ជកម្ម, ឧស្សាហកម្ម និងទេសចរណ៍,មានកំពង់ផែធំៗ ចំនួន៥កន្លែង រោងចក្រស៊ីម៉ងត៍ ចំនួន៤កន្លែង វារីអគ្គិសនីផលិតថាមពលបាន ចំនួន ១៩៤,១មេកាវ៉ាត់ ព្រមទាំងមានប្រព័ន្ធគមនាគមន៍តភ្ជាប់គ្នាជាច្រើន។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលដៅនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តកំពត និងខេត្តកែបសាជាថ្មី។ សម្តេចបន្តថា កំពត និងកែប គឺគោលដៅទី៥ហើយ នៃការចុះជួបមន្ត្រីរាជការតាមខេត្ត បន្ទាប់ពីខេត្តកំពង់ចាម, ត្បូងឃ្មុំ ,កំពង់ស្ពឺ និងតាកែវ។ សម្ដេចតេជោបានមានប្រសាសន៍ថា កំពត និងកែបគឺជាខេត្តខុសពីខេត្តដទៃ ដែលមានផលិតកម្មធុនស្រាលតិចតួច តែឧស្សាហកម្មធុនធ្ងន់មានច្រើន ដូចជាមានរោងចក្រផលិតផលិតស៊ីម៉ងត៍ និងរោងចក្រវារីអគ្គិសនីជាដើម។ អ្វីដែលខេត្តកំពត និងខេត្តកែបមានហើយខេត្តដទៃគ្មាននោះ គឺផលិតអំបិល ហើយការផលិតអំបិលពីខេត្តកំពត និងកែបបានដើរតួសំខាន់ក្នុងការជួយផ្គត់ផ្គង់ដល់ខេត្តដទៃផ្សេងទៀត។ សម្តេចក៏បានណែនាំដល់អាជ្ញាធរខេត្តកំពតជំរុញផ្សព្វផ្សាយដល់អ្នកផលិតអំបិលទាំងអស់ចូលរួមទទួលខុសត្រូវលើការកាត់បន្ថយជំងឺពកកដល់ប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្នការផលិតឈានដល់មានការផលិតអំបិលប្រភេទអំបិលអ៊ីយ៉ូត ដែលបានជួយដល់សុខភាពអ្នកប្រើប្រាស់។
សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពត និងកែប ទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
សម្តេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស។ សម្តេចក៏បានជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើបណ្ណកម្មសិទ្ធិដីធ្លីឱ្យជាពលរដ្ឋឱ្យកាន់តែលឿនថែមទៀត ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់នៅមូលដ្ឋាន។
ពីខេត្តកំពត នៅថ្ងៃនេះ សម្តេចតេជោបានបន្តរំលឹកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធជនពលី ពិការ និងគ្រួសារអតីតយុទ្ធជន។ ការរំលឹកជាបន្តបន្ទាប់របស់សម្តេចតេជោ គឺជាការបង្ហាញនូវដួងចិត្តគិតគូរ ខ្ពស់ ចំពោះសុខទុក្ខគ្រួសារយុទ្ធជន ក៏ដូចជាអតីតយុទ្ធជន ដែលជាអ្នកបាន លះ បង់ធំធេងសម្រាប់បុព្វហេតុជាតិមាតុភូមិប្រកបដោយភាពអង់អាចក្លាហាន។ សម្តេច បានណែនាំដល់អាជ្ញាធរតាមមូលដ្ឋានក្តាប់ឱ្យបាននូវចំនួនក្រុមគ្រួសារយុទ្ធ ជន នៅ ជួរមុខ យុទ្ធជនពលី ពិការ ក៏ដូចជាអតីតយុទ្ធជន ហើយត្រូវឧស្សាហ៍ចុះសួរសុខទុក្ខ និង ពិនិត្យមើលស្ថានភាពជីវភាពរបស់ពួកគេ។ សម្តេចក៏បានណែនាំឱ្យពិនិត្យផ្តល់អាហារូប ករ ណ៍របស់សម្តេចជូនដល់កូនៗរបស់ពួកគេឱ្យបានសិក្សារៀនសូត្រខ្ពស់ ឬឱ្យកូនៗរបស់ ពួកគេទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ។
សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។ សម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» និងចៀសវាងប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ដែលបង្កភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សម្តេចតេជោក៏បានរំលឹកឱ្យអាជ្ញាធរខេត្តកំពតត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពត និងកែបទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តទាំងពីរនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

690661033 1602903654524749 3729542858771942713 N 1024x683 690853900 1602903631191418 1108109904862778152 N 1024x682 692182039 1602903724524742 6602829772491944552 N 1024x683 692238826 1602903767858071 5580234407425564353 N 1024x682 689490263 1602903807858067 7472676291432276669 N 1024x683 690632620 1602903854524729 8477203275629334390 N 1024x683 689495843 1602903914524723 1705719283386091777 N 1024x682 689860606 1602903987858049 559408534801557362 N 1024x682 690844768 1602904021191379 5882812014407000126 N 1024x682 692804498 1602904204524694 1118795882097417707 N 1024x682 690635221 1602904631191318 2424950985070899775 N 1024x683 693582873 1602904494524665 5565690959196499270 N 1024x683 695901001 1602904157858032 6142493568241223887 N 1024x683 690867699 1602904364524678 1898421178799153882 N 1024x682 690058376 1602904544524660 5424969814559718723 N 1024x682 692959267 1602904661191315 1879636228059586695 N 1024x682 690772278 1602904437858004 8370127283270970721 N 1024x682 690772801 1602905184524596 4457257551796317416 N 1024x683 693426716 1602905161191265 3947006305858297007 N 1024x683 690632798 1602904894524625 4022856313456985462 N 1024x682 689473552 1602905041191277 5002729648833604480 N 1024x683 690634658 1602905007857947 786007046929931183 N 1024x682 690766351 1602904977857950 2061990174351102020 N 1024x683 696014845 1602905084524606 3686744382447702433 N 1024x683 690474144 1602905341191247 2793626452805964602 N 1024x682 690637998 1602905337857914 4669074397302169817 N 1 1024x682 690008901 1602905384524576 1373729129538443238 N 1024x682 690555239 1602905627857885 4972184382720781450 N 1024x682 692229491 1602905711191210 8958400811527236380 N 1024x682 689792355 1602905671191214 760203054492050133 N 1024x682 690630636 1602905751191206 1211888869959227832 N 1024x682 690683294 1602905767857871 1060751844768268820 N 1024x682 696217115 1602905814524533 4089404718745054389 N 1024x682 694789700 1602905827857865 4713519413142921390 N 1024x682 689804744 1602905597857888 1660097797362844463 N 1024x682 690763975 1602905784524536 7485879719943366944 N 1024x682 692804498 1602905924524522 8882464830338946007 N 1024x682 690805747 1602905977857850 1999990408479048223 N 1024x682 689474251 1602906084524506 9203416768987871798 N 1024x682 690638248 1602906054524509 4012831351769967967 N 1024x682 689897601 1602906041191177 92804822625919452 N 1024x682 690493274 1602926597855788 8870359909640621576 N 1024x683 689013512 1602926614522453 1194830595242194257 N 1024x683

You missed