ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលក្រាបបង្គំគាល់
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាត ជូនឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ចូលក្រាបបង្គំគាល់ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ…
ក្នុងស្មារតីមនុស្សធម៏និងយកចិត្តទុកដាក់ចំពោះសមាជិកអាវុធហត្ថ!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូឌី សាឌីន ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកស្រី រ៉ូ ធីតា អាយុ១៩ឆ្នាំ ត្រូវជាភរិយារបស់លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ…
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៥.០០នាទី ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសនិងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ក្រោមស្មារតីមនុស្សធម៌ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូឌី សាឌីន មេបញ្ជាការរង បន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត…
អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ០៩នាក់!
កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ: និងប្រើប្រាស់បារីអេឡិចត្រូនិច យ៉ាងអនាធិបតេយ្យ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៤:១០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ០៦នាក់ ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូនៅចំណុចបុរី លឹម ឈាងហាក់ ផ្លូវបេតុងលេខ០៦ ផ្ទះលេខ៥៤ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ…
រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីខេត្តកំពង់ស្ពឺ! កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 តាមសាលារៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ…
ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការចង្អុលបង្ហាញតម្រង់ទិសពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 តាមសាលារៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នាពេលកន្លងមកនេះ ។ ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦កន្លងមកនេះ…
អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព
អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងគោលការណ៍ណែនាំបច្ចេកទេស នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។ អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី ហន ហេន វីរៈកងទ័ពឈរជើងសមរភូមិជួរមុខ…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានបន្តអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី ហន ហេន វីរៈកងទ័ពឈរជើងសមរភូមិជួរមុខ កងទ័ពការពារអាកាសឈរជើងទិសតាថាវខេត្តព្រះវិហារ ដែលកំពុងសម្រាកពិនិត្យសុខភាពនិងព្យាបាលជំងឺនៅគេហដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ... https://www.youtube.com/watch?v=0v1us4qFYfo
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា…
កំពង់ស្ពឺ៖នាថ្ងៃទី២២ ខែមករា ឆ្មាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងមន្ទីរ ពត៌មានស្រាេវជ្រាវ សន្តិសុខ មន្ទីរ ទំនាក់ទំនងកិច្ចការសាធារណ: ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា។ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីសំណាក់ លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យ ជំនួយការ និងសមាជិកទាំងអស់នៅមន្ទីរ។ ថ្លែង នាពេលនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ទោ សោម សោម៉ុន (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ) ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ…
កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសនិងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមស្មារតីមនុស្សធម៌ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺអញ្ជើញចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ សោម សោម៉ុន (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ) ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិត្រពាំងលើក…
តាមការប្តឹងពីពលរដ្ឋ តាមរយះលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងមួយក្រុមពាក់ព័ន្ធករណីដេញវាយនិងគប់គ្នាយ៉ាងអាណាធិបតេយ្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ!!!
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តមនាយ ឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២១:៣០នាទី នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HoteLine1292 បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) ក្មេងទំនើង និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 នៅសាលាវិទ្យាល័យ ភ្នំកក់ ខេត្តកំពង់ស្ពឺ…
ការពារប្រសើរ ជាងព្យាបាល!ក្រោមការយកចិត្តទុកដាក់យ៉ាងមុឺងម៉ាត់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការចង្អុលបង្ហាញតម្រង់ទិសពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំនាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្មាំ២០២៦នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ…
