លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដាក់បទបញ្ជាឲ្យ​កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បន្ត​ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) ក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292 នៅសាលាវិទ្យាល័យ ភ្នំកក់ ខេត្តកំពង់ស្ពឺ…

ការពារប្រសើរ​​ ជាងព្យាបាល!ក្រោម​ការយកចិត្ត​ទុក​ដាក់​យ៉ាងមុឺងម៉ាត់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការចង្អុលបង្ហាញតម្រង់ទិសពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំនាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្មាំ២០២៦​នេះ​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ ដឹកនាំដោយ​​ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស​​ និងមានការចូលរួមសហការពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ​ បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 នៅសាលាវិទ្យាល័យភ្នំកក់ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ក្នុងពិធីផ្សព្វផ្សាយនេះផងដែរ ក៏មានការចូលរួមសហការពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបចំនួន ៣៨៣នាក់(ក្នុងនោះមានសិស្សស្រីចំនួន១៧២នាក់)។

ក្រុមការងារជំនាញកងរាជអាវុធហត្ថក៏បានផ្សព្វផ្សាយពន្យល់ប្រាប់អំពីផលប៉ះពាល់នៃគ្រឿងញៀន(បារីអេឡិចត្រូ និច)និងក្មេងទំនើង ជាពិសេសផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដោយបានពន្យល់ណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀបក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ មណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ(២៤ម៉ោងលើ២៤ម៉ោង)។

ជាចុងក្រោយ​​​ តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏សូមជម្រាបជូនដំណឹងថា បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍នូវបទល្មើសនានា​ ហើយត្រូវការ ការអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់(HotLine)1292 (សូម​បញ្ជាក់​ ការខលចូលគឺមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង)ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram,WhatsApp,CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

Photo 2026 01 21 10 37 22 Photo 2026 01 21 10 37 23 Photo 2026 01 21 10 37 24 Photo 2026 01 21 10 37 24 2 Photo 2026 01 21 10 37 25 Photo 2026 01 21 10 37 26 Photo 2026 01 21 10 37 27 Photo 2026 01 23 15 54 14 Photo 2026 01 23 15 54 17 Photo 2026 01 23 15 54 19 Photo 2026 01 23 15 54 21 Photo 2026 01 23 15 54 26 Photo 2026 01 23 15 54 28 Photo 2026 01 23 15 54 33 Photo 2026 01 23 15 54 35 Photo 2026 01 23 15 54 38 Photo 2026 01 23 15 54 40 Photo 2026 01 23 15 54 42 Photo 2026 01 23 15 54 46 Photo 2026 01 23 15 54 47

You missed