រួមគ្នាគិត រួមគ្នា​ធ្វើ ​រួមគ្នា​ទទួល​ខុសត្រូវ​ ដើម្បី​ខេត្ត​កំពង់ស្ពឺ​! កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 តាមសាលារៀន ក្នុង​ភូមិ​សាស្ត្រខេត្តកំពង់ស្ពឺ​…

ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់របស់​ លោក​​ឧត្តម​សេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការចង្អុលបង្ហាញតម្រង់ទិសពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 តាមសាលារៀន ក្នុង​ភូមិ​សាស្ត្រខេត្តកំពង់ស្ពឺ​ នាពេលកន្លងមកនេះ ។

ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦កន្លងមកនេះ ដោយ​អនុវត្ត​តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស សហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ​ បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូ និច)និងក្មេងទំនើងជាពិសេសផ្សព្វផ្សាយអំពីលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 នៅវិទ្យាល័យ ប៊ុន​​​​ រ៉ានី​​​​ ហ៊ុន​​​​​ សែន​​​ អង្គតាព្រះ ស្ថិតក្នុងភូមិមហារាជ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ក្នុងការចុះ​ផ្សព្វ​ផ្សាយ​នេះ​ ដោយមានការចូលរួមសហការពី គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ​ រួមទាំងសិស្សានុសិស្សសរុបចំនួន៩៥៣នាក់(ក្នុងនោះមានសិស្សចំនួនស្រី៤៩៧នាក់) ចូលរួមផងដែរ។

ក្រោម​បទបញ្ជា​លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន មេបញ្ជាការ ក្រុមការងារជំនាញកងរាជអាវុធហត្ថបានបន្តចុះផ្សព្វផ្សាយ​ជាប្រចាំ​ ដោយបានពន្យល់ប្រាប់អំពីផលប៉ះពាល់នៃគ្រឿងញៀន(បារីអេឡិចត្រូ និច)និងក្មេងទំនើង ជាពិសេសបន្តផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោបន្ទាន់1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដើម្បីឲ្យ​យល់ពីគុណសម្បត្តិ និងការប្រើប្រាស់ ពិសេសរបៀបក្នុងការទំនាក់ទំនងមកកាន់លេខ1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការមណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ(២៤ម៉ោងលើ២៤ម៉ោង)ដោយមិនចំណាយលុយនៅក្នុងការហៅចូលឡើយ24/24ម៉ោងឬអាចទំនាក់ទំនងតាមបណ្តាញ Telegram,WhatsApp,CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

Photo 2026 02 01 12 48 17 Photo 2026 02 01 12 48 27 Photo 2026 02 01 12 48 36 Photo 2026 02 01 12 48 43 Photo 2026 02 01 12 48 50 Photo 2026 01 31 12 55 44 Photo 2026 01 31 12 55 44 2 Photo 2026 01 31 12 55 44 3 Photo 2026 01 31 12 55 46 Photo 2026 01 31 12 55 44 4 Photo 2026 01 31 12 55 44 5 Photo 2026 01 31 12 55 44 6 Photo 2026 01 30 18 29 11 Photo 2026 01 31 12 55 44 7 Photo 2026 01 31 12 55 45 Photo 2026 01 31 12 55 45 2 Photo 2026 01 31 12 55 45 3 Photo 2026 01 31 12 55 45 4 Photo 2026 01 31 12 55 46 2

You missed