ក្នុងស្មារតីមនុស្សធម៏និងយកចិត្តទុកដាក់ចំពោះសមាជិកអាវុធហត្ថ!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក​ ភូ​ឌី​​​ សា​ឌី​ន​​ ដឹកនាំ​ក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ចុះសួរសុខទុក្ខ​លោកស្រី រ៉ូ ធីតា អាយុ១៩ឆ្នាំ ត្រូវជាភរិយារបស់លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន​ ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៥.០០នាទី​​ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​។

ក្រោម​ស្មារតី​មនុស្សធម៌ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក​ ភូ​ឌី​​​ សា​ឌី​ន​​ ​​មេបញ្ជាការ​រង​ បន្តដឹកនាំ​ក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជន​ខេត្ត​កំពង់ស្ពឺ​​​ ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត​ ចុះសួរសុខទុក្ខ​លោកស្រី រ៉ូ ធីតា អាយុ១៩ឆ្នាំ ត្រូវជាភរិយារបស់លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន នាយរងក្រុម៣ កងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ក្នុងពេលសួរសុខទុក្ខ​នោះ​ដែរ​ លោក​វរសេនីយ៍ឯក​ ភូ​ឌី​​​ សា​ឌី​ន​​ រួមនិងក្រុមការងារបានចូលរួមអបអរសាទរ​ លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន​​ និងក្រុមគ្រួសារ ដែលទើបទទួលបានសមាជិកថ្មី ប្រកបដោយ​សុខភាពល្អ ជាពិសេស​ក៏បានពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​នឹករលឹកពីសំណាក់​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ដោយក្តី សោមនស្ស​រីករាយបំផុតចំពោះ លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន​​ និងភរិយាព្រមទាំងក្រុមគ្រួសារផងដែរ។ជាទឹកចិត្តនៃចំណងដៃអបអរសាទរ លោក​វរសេនីយ៍ឯក​ ភូ​ឌី​​​ សា​ឌី​ន​​ បាននាំយកនូវថវិកាចំនួន២០០,០០០រៀល​ និង​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​រួមមាន÷អង្ក ២បាវ,មី ២កេះ,ទឹកសុទ្ធ ២កេះ​​​ និងទឹកផ្លែឈើ ២កេះ​ ដែល​ជាអំណោយ​ថ្លៃ​ថ្លារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ ថែមទៀតផង។

លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន​​ និងភរិយាព្រមទាំងក្រុមគ្រួសារ​ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះផងដែរ ចំពោះ​លោក​ឧត្តម​សេនីយ៍ត្រី ម៉េ​ង​ស្រ៊ុន មេបញ្ជាការ ដែលបានចាត់លោក​វរសេនីយ៍ឯក​ ភូ​ឌី​​​ សា​ឌី​ន​​និង​ក្រុមការងារ​ អញ្ជើញចុះសួរ​សុខទុក្ខ​ព្រមទាំងបាននាំយកនូវថវិការនិងសម្ភារៈ​មួយចំនួនប្រគល់ជូនក្រុមគ្រួះសារលោក ដោយការយកចិត្តទុកដាក់បំផុត។និងបានជួនពរជ័យដល់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ នឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត​ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Photo 2026 02 01 12 20 31 Photo 2026 02 01 12 20 33 Photo 2026 02 01 12 20 40 Photo 2026 02 01 12 20 45 Photo 2026 02 01 12 20 47 Photo 2026 02 01 12 20 48 Photo 2026 02 01 12 20 51 Photo 2026 02 01 12 20 52 Photo 2026 02 01 12 20 53 Photo 2026 02 01 12 20 56 Photo 2026 02 01 12 20 58 Photo 2026 02 01 12 21 05 Photo 2026 02 01 12 21 08 Photo 2026 02 01 14 52 33 Photo 2026 02 01 14 52 35 Photo 2026 02 01 14 52 36 Photo 2026 02 01 14 52 38 Photo 2026 02 01 12 21 16 Photo 2026 02 01 12 21 22

You missed