Category: ព័ត៌មានជាតិ

ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ!!!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានចាត់​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​កំពង់ស្ពឺ​​ ឲ្យចុះសួរសុខទុក្ខ​និង​យក​សំភារៈ​គ្រឿងឧបភោគបរិភោគព្រមទាំងថវិការ​មួយចំនួន​ប្រគល់​ជូន​ដល់​ប្រជា​ពលរដ្ឋ​រងគ្រោះដោយសារភ្លើងឆេះផ្ទះ២គ្រួសារក្នុងស្រុកគងពិសី…

ខេត្តកំពង់ស្ពឺ​​៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមកនេះ ដោយ​បាន​ទទួល​ព័ត៌មាន​ពីក្រុមការងារថាមានករណីភ្លើងឆេះផ្ទះចំនួន២គ្រួសារ ក្នុងស្រុកគងពិសី ដោយស្មារតីជួយគ្នាក្នុងគ្រាលំបាក ទឹកចិត្ត​ខ្មែរ​ស្រលាញ់​ បានចាត់លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ជាតំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ(សសយក) ចុះសួរសុខទុក្ខនិង​យក​សំភារៈ​គ្រឿងឧបភោគបរិភោគព្រមទាំងថវិការ​មួយចំនួន​ដើម្បីប្រគល់​ជូន​ដោយផ្ទាល់ដល់​ប្រជា​ពលរដ្ឋ​ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២គ្រួសារ​ ស្ថិតនៅភូមិបឹងព្រះស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គ្រួសារទី១មានឈ្មោះ ទន់ ពៅ ភេទស្រី…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥!

នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង…

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរដល់ប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ដែលមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀបជាមួយក្រុង-ស្រុកទាំង១៣ទូទាំងខេត្តកណ្ដាល

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់ប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ដែលមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀបជាមួយក្រុង-ស្រុកទាំង១៣ទូទាំងខេត្តកណ្ដាល។ ការថ្លែងកោតសរសើរនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២ ភូមិ សរុបចំនួន ១ ៤៦២ បណ្ណ គឺភូមិកោះកែវលើ និងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើង នៅសាលាវិទ្យាល័យ ហ៊ុន សែន សំរោង(រួមគ្នាគិត! រួមគ្នា​ធ្វើ​! រួមគ្នា​ទទួល​ខុសត្រូវ​!​ ដើម្បី​ខេត្ត​កំពង់ស្ពឺ​យើង!)…

ខេត្តកំពង់ស្ពឺ​៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ រួមជាមួយនិង​ លោក សេង សុវណ្ណា អភិបាលរងស្រុកថ្ពង បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំង់ស្ពឺ សហការ​ជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង និង​មានការ​ចូលរួម​ពីក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ បនចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើង​ នៅវិទ្យាល័យ ហ៊ុន សែន សំរោង ស្ថិតក្នុងភូមិមនោរម្យ…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា។ យោងតាម ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំបូកសរុបនិងពង្រឹងការងារជំនាញស្រាវជ្រាវនិងបង្រ្កាប…

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស ស្ថិតនៅ​សាល​ប្រជុំ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់​ លោកមេបញ្ជាការរងទទួលជំនាញ,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងករិយាល័យ ជំនួយការសមាជិកទាំងអស់នៅក្នុងមន្ទីរស្រាវជ្រាវបង្រ្កាប។ តាមប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី​​​ មេបញ្ជាការ​ កិច្ចប្រជុំនេះធ្វើឡើងគឺដើម្បីស្ថាបនា កែសម្រួល និងដោះស្រាយ នូវរាល់បញ្ហាប្រឈម ព្រមទាំង ចំនុចខ្វះខាតមួយចំនួន ដែលតាមការិយាល័យជំនាញ បានអនុវត្តកន្លងមក​ ហើយការប្រជុំនេះដែរក៏មានការលើកឡើងនូវមតិយោបល់របស់មន្រ្តីជំនាញក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាប។លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានទទួលយកនូវការលើកឡើងនិងដោះស្រាយផងដែរ និងបានដាក់បទបញ្ជាដល់…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣

ថ្ងៃចន្ទ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរព្រះគុណ និងអរគុណ ប្រកបដោយសទ្ធាជ្រះថ្លា និងសូមសម្ដែងមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះគណៈសង្ឃទាំងពីរគណៈ ដែលបានយាង…

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ផ្ញើរត្រាក់ទ័រ​ ១​គ្រឿង​ជូនសហគមន៍កសិកម្មព្រៃតាព្រឹត និងសហគមន៍បន្លែ​ព្រៃធំ​ បៃតង ដើម្បីចូលរួមពង្រីកផ្ទៃដីដាំដុះ​ កាត់បន្ថយថ្លៃដើម​ ធានាសុវត្ថិភាពស្បៀង​ និងបង្កើនចំណូល​របស់ប្រជាកសិករយើង

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ផ្ញើរត្រាក់ទ័រ​ ១​គ្រឿង​ជូនសហគមន៍កសិកម្មព្រៃតាព្រឹត​ សាមគ្គីមានជ័យ​ ក្នុងឃុំស្តេចគង់ខាងលិច​ និងសហគមន៍បន្លែ​ព្រៃធំ​ បៃតង​ ឃុំទូកមាសខាងលិច​ ស្រុកបន្ទាយមាស​ ដើម្បីចូលរួមពង្រីកផ្ទៃដីដាំដុះ​ កាត់បន្ថយថ្លៃដើម​ ធានាសុវត្ថិភាពស្បៀង​ និងបង្កើនចំណូល​របស់ប្រជាកសិករយើង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​៖ ក្នុងគោលដៅសំដៅធានានិរន្តភាពជីវភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយមាស តាមរយៈគម្រោងវិនិយោគខ្នាតតូច​ បានផ្តល់ត្រាក់ទ័រ​ ដែលជាមធ្យោបាយដ៏ចាំបាច់មួយសម្រាប់ជួយដល់ការបង្កើនប្រសិទ្ធភាពនៃការដាំដុះរបស់បងប្អូនសហគមន៍កសិកម្មព្រៃតាព្រឹត។ បងប្អូនសហគមន៍កសិកម្មព្រៃតាព្រឹត នៅភូមសាមគ្គីមានជ័យ ឃុំស្តេចគង់ខាងលិច…

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១,៣៣២ប័ណ្ណ ជូនប្រជាពលរដ្ឋ ១០ភូមិ ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល…

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១,៣៣២ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ១០ភូមិ នៃសង្កាត់ស្វាយជ្រំ សង្កាត់ព្រែកតាកូវ និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរេីន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ដែលពិធីនេះប្រារព្ធធ្វេីឡេីងនៅបរិវេនសាលាក្រុងអរិយក្សត្រ ។ សូមបញ្ជាក់ជូនថា ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ…

ឃ្លាតឆ្ងាយភូមិឋាន! ស្ថានភាពទូទៅនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ 

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាពទូទៅនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ដែលស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលគិតមកទល់ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ចំនួនជនភៀសសឹកដែលមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ បានកើនឡើងប្រមាណ ៨០០គ្រួសារហើយ បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារយ៉ាងសាហាវពីសំណាក់យោធាថៃ មកលើជនស៊ីវិលស្លូតត្រង់កម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ០៣នាក់ និងស្លាប់ ០១នាក់។ សូមជម្រាបជូនថា ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ បានចាកចេញពីភូមិអស់ហើយ ដើម្បីមកកាន់មណ្ឌលសុវត្ថិភាព និងខ្លះទៅស្នាក់នៅបណ្ណោះអាសន្នជាមួយសាច់ញាតិ…

You missed