ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ!!!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានចាត់​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​កំពង់ស្ពឺ​​ ឲ្យចុះសួរសុខទុក្ខ​និង​យក​សំភារៈ​គ្រឿងឧបភោគបរិភោគព្រមទាំងថវិការ​មួយចំនួន​ប្រគល់​ជូន​ដល់​ប្រជា​ពលរដ្ឋ​រងគ្រោះដោយសារភ្លើងឆេះផ្ទះ២គ្រួសារក្នុងស្រុកគងពិសី…

ខេត្តកំពង់ស្ពឺ​​៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមកនេះ ដោយ​បាន​ទទួល​ព័ត៌មាន​ពីក្រុមការងារថាមានករណីភ្លើងឆេះផ្ទះចំនួន២គ្រួសារ ក្នុងស្រុកគងពិសី ដោយស្មារតីជួយគ្នាក្នុងគ្រាលំបាក ទឹកចិត្ត​ខ្មែរ​ស្រលាញ់​ បានចាត់លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ជាតំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ(សសយក) ចុះសួរសុខទុក្ខនិង​យក​សំភារៈ​គ្រឿងឧបភោគបរិភោគព្រមទាំងថវិការ​មួយចំនួន​ដើម្បីប្រគល់​ជូន​ដោយផ្ទាល់ដល់​ប្រជា​ពលរដ្ឋ​ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២គ្រួសារ​ ស្ថិតនៅភូមិបឹងព្រះស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

គ្រួសារទី១មានឈ្មោះ ទន់ ពៅ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិបឹងព្រះស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ និងគ្រួសារទី២ ឈ្មោះ ទន់ ណាត ភេទស្រី អាយុ៦០ឆឆ្នាំ រស់នៅភូមិបឹងព្រះស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុង​ពេលនោះ​ដែរ​ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន រួមជាមួយនិងក្រុមការងារក៏បានពាំនាំនូវផ្តាំផ្ងើរសួរសុខទុក្ខនិងចូលរួមសោកស្តយផងដែរនូវករណីគ្រោះចង្រៃនេះ​ ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្លាដែលជាទឹកចិត្តសប្បុរសធម៏រួមមាន÷ថវិកា ចំនួន​២០០,០០០រៀល,អង្ក ២បាវ,មីខ្លាឃ្មុំ ២កេស,ទឹកសុទ្ធ ២កេស,ទឹកស៉ីអ៉ីវ ២យួរ,ទឹកត្រី ២យួរនិងត្រីខ ២យួរថែមទៀតផង។

Photo 2025 11 19 13 26 37 Photo 2025 11 19 13 26 27 Photo 2025 11 19 08 13 24 Photo 2025 11 19 08 13 22 Photo 2025 11 19 13 26 30 Photo 2025 11 19 08 13 31 Photo 2025 11 19 08 13 32 Photo 2025 11 19 08 13 35 Photo 2025 11 19 08 13 33 Photo 2025 11 19 08 13 40 Photo 2025 11 19 08 13 38 Photo 2025 11 19 08 13 38 2

You missed