លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំបូកសរុបនិងពង្រឹងការងារជំនាញស្រាវជ្រាវនិងបង្រ្កាប…

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស ស្ថិតនៅ​សាល​ប្រជុំ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់​ លោកមេបញ្ជាការរងទទួលជំនាញ,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងករិយាល័យ ជំនួយការសមាជិកទាំងអស់នៅក្នុងមន្ទីរស្រាវជ្រាវបង្រ្កាប។

តាមប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី​​​ មេបញ្ជាការ​ កិច្ចប្រជុំនេះធ្វើឡើងគឺដើម្បីស្ថាបនា កែសម្រួល និងដោះស្រាយ នូវរាល់បញ្ហាប្រឈម ព្រមទាំង ចំនុចខ្វះខាតមួយចំនួន ដែលតាមការិយាល័យជំនាញ បានអនុវត្តកន្លងមក​ ហើយការប្រជុំនេះដែរក៏មានការលើកឡើងនូវមតិយោបល់របស់មន្រ្តីជំនាញក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាប។លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានទទួលយកនូវការលើកឡើងនិងដោះស្រាយផងដែរ និងបានដាក់បទបញ្ជាដល់ មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរ ជាពិសេសការិរយាល័យជំនាញ ត្រូវយកចិត្តទុកដាក់ លើការងារជំនាញរបស់ខ្លួន ឲ្យបានល្អប្រកបដោយក្រមសីលធម៌ ចំពោះប្រជាពលរដ្ឋដែលមកដាក់ពាក្យបណ្តឹង ត្រូវតែជួយពួកគាត់ឲ្យអស់ពីលទ្ធភាពផងដែរ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានផ្តាំផ្ញើដល់កម្លាំងទាំងអស់ក្នុងមន្ទីរ ត្រូវចេះគោរពឲ្យតម្លៃគ្នាទៅវិញទៅមក ចេះយោគយល់អត្យាស្រ័យគ្នា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំល្អ មិនត្រូវមានភាពលោភលន់ គេចឲ្យឆ្ងាយពីគ្រឿងញៀន និងបន្តអនុវត្តការងារបង្រ្កាបបទល្មើសបន្ថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ជូនមូលដ្ឋានរបស់យើងទាំងអស់គ្នា៕

Photo 2025 11 17 15 55 45 Photo 2025 11 17 14 59 09 Photo 2025 11 17 14 59 09 2 Photo 2025 11 17 14 59 09 3 Photo 2025 11 17 14 59 10 Photo 2025 11 17 14 59 10 2 Photo 2025 11 17 14 59 10 3 Photo 2025 11 17 14 59 10 4 Photo 2025 11 17 14 59 10 5 Photo 2025 11 17 14 59 10 6 Photo 2025 11 17 14 59 10 7 Photo 2025 11 17 14 59 10 8 Photo 2025 11 17 14 59 11 Photo 2025 11 17 14 59 11 2 Photo 2025 11 17 14 59 11 3 Photo 2025 11 17 14 59 11 4 Photo 2025 11 17 14 59 11 5 Photo 2025 11 17 14 59 12 Photo 2025 11 17 14 59 12 2 Photo 2025 11 17 14 59 12 3 Photo 2025 11 17 14 59 12 4 Photo 2025 11 17 14 59 12 5 Photo 2025 11 17 14 59 13 Photo 2025 11 17 14 59 13 2 Photo 2025 11 17 14 59 13 3 Photo 2025 11 17 14 59 13 4 Photo 2025 11 17 14 59 13 5 Photo 2025 11 17 14 59 13 6 Photo 2025 11 17 14 59 13 7

You missed