លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើង នៅសាលាវិទ្យាល័យ ហ៊ុន សែន សំរោង(រួមគ្នាគិត! រួមគ្នា​ធ្វើ​! រួមគ្នា​ទទួល​ខុសត្រូវ​!​ ដើម្បី​ខេត្ត​កំពង់ស្ពឺ​យើង!)…
ខេត្តកំពង់ស្ពឺ​៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ រួមជាមួយនិង​ លោក សេង សុវណ្ណា អភិបាលរងស្រុកថ្ពង បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំង់ស្ពឺ សហការ​ជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង និង​មានការ​ចូលរួម​ពីក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ បនចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើង​ នៅវិទ្យាល័យ ហ៊ុន សែន សំរោង ស្ថិតក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ​ ហើយក៏មានការចូលរួមពីសំណាក់ លោកគ្រូ​​ អ្នកគ្រូចំនួន៥០នាក់​ ព្រមទាំងសិស្សានុសិស្សចំនួន១៣៥៧នាក់ (ក្នុងនោះសិស្សស្រីចំនួន៣១៤នាក់)ចូលរួម ស្ដាប់ការអប់រំផ្សព្វផ្សាយនេះផងដែរ។
ឆ្លៀតក្នុងឱកាស​នេះដែរ លោក សេង សុវណ្ណា អភិបាលរងស្រុកថ្ពង​​ រួមនិងក្រុមការងារកងរាជក៏បានផ្សព្វផ្សាយជាពិសេស នូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ដល់លោកគ្រូ​​ អ្នកគ្រូ​ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដោយបាន​ណែនាំ​ពន្យល់​ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀនក្នុងការទំនាក់ទំនងមកកាន់លេខ 1292​​​ ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​(២៤ម៉ោងលើ២៤ម៉ោង)។
គួរបញ្ជាក់ផងដែរថា សម្រាប់​មួយរយៈពេល​កន្លងមកនេះ បន្ទាប់​ពីបានដាក់ឲ្យតំណើរការមក តាមរយៈ​លេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ប្រជាពលរដ្ឋ​បានទំនាក់ទំនងមកកាន់ ក្រុមការងារប្រចាំការ២៤ម៉ោងលើ២៤ម៉ោង របស់បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ជាបន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​មាន​ដូចជា​៖ករណី​ហិង្សា​,ករណី​បែកថ្នាំអុកឡុកគ្រួសារនិងអ្នកជិតខាង,ករណី​ចាក់ធុងបាស់រំខានអ្នកជិតខាងពេលអធ្រាត,ករណីលួចគាស់ផ្ទះ,ករណី​ក្មេង​ទំនើង​,ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗជាច្រើនទៀតដែលប្រជាពលរដ្ឋត្រូវការជួយអន្តរាគមន៏ជាចាំបាច់ផងដែរ​​។
Photo 2025 11 18 11 30 23 Photo 2025 11 18 11 30 23 2 Photo 2025 11 18 11 30 24 Photo 2025 11 18 11 30 24 2 Photo 2025 11 18 11 30 24 3 Photo 2025 11 18 11 30 24 4 Photo 2025 11 18 11 30 24 5 Photo 2025 11 18 11 30 24 6 Photo 2025 11 18 11 30 24 7 Photo 2025 11 18 11 30 24 8 Photo 2025 11 18 11 30 24 9 Photo 2025 11 18 11 30 24 10 Photo 2025 11 18 11 30 24 11 Photo 2025 11 18 11 30 24 12 Photo 2025 11 18 11 30 25 Photo 2025 11 18 11 30 25 2 Photo 2025 11 18 11 30 25 3 Photo 2025 11 18 11 30 25 4 Photo 2025 11 18 11 30 25 5 Photo 2025 11 18 11 30 26 Photo 2025 11 18 11 30 26 2 Photo 2025 11 18 11 30 26 3 Photo 2025 11 18 11 30 26 4 Photo 2025 11 18 11 30 26 5 Photo 2025 11 18 11 30 26 6 Photo 2025 11 18 11 30 26 7 Photo 2025 11 18 11 30 26 8 Photo 2025 11 18 11 30 36 Photo 2025 11 18 11 30 36 2 Photo 2025 11 18 11 30 36 3 Photo 2025 11 18 11 30 36 4 Photo 2025 11 18 11 30 36 5

You missed