មហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងដំណាលគ្នាស្របពេលតែមួយ ក្នុងខេត្តចំនួន៥
នាព្រឹកថ្ងៃទី១៤ កញ្ញា ២០២៤ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានប្រារព្ធមហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដែលជាព្រឹត្តិការណ៍សង្គមសប្បុរសធម៌ដ៏ថ្មីស្រឡាង ផ្តួចផ្តើមឡើងដោយមូលនិធិ២៥រៀល ក្រោមវត្តមាននៃការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម មូល វិចិត្រ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងលោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ចក្រុមហ៊ុន…
