សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល ចុះពិនិត្យម្ហូបអាហារ បន្លែ ផ្លែឈើ ដែលដាក់តាំងលក់នៅផ្សារចុងសប្តាហ៍ នៅមាត់ទន្លេក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានចុះពិនិត្យម្ហូបអាហារ បន្លែ ផ្លែឈើ ដែលដាក់តាំងលក់នៅផ្សារចុងសប្តាហ៍ នៅមាត់ទន្លេក្រុងតាខ្មៅ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់។

ក្នុងឱកាសចុះពិនិត្យមន្រ្ដីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល បានគូសបញ្ជាក់ថា គោលបំណង នៃការចុះពិនិត្យទំនិញ នាឱកាសនេះ គឺដើម្បីធានាសុវត្ថិភាព សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋ ដែលមកទិញម្ហូបអាហារផ្លែឈើ និងបន្លែ ដែលដាក់លក់នៅផ្សារចុងសប្តាហ៍ ដើម្បីចៀសវាង​ការ​ទទួលទានអាហារ ម្ហូបអាហារ បន្លែផ្លែឈើ នំចំណី និងភេសជ្ជ:ផ្សេងៗ ដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើ ប្រាស់ មានលួចដាក់សារធាតុគីមីហាមឃាត់។
ទន្ទឹមក្នុងការត្រួតពិនិត្យមន្ត្រីជំនាញបានពន្យល់ណែនាំ និងបង្ហាញជូនដល់ អាជីវករទាំងអស់អំពីវិធីសាស្ត្រថែទាំ ការដាក់តាំងលក់ ការរក្សាទុកមុខទំនិញអោយស្រប តាមលក្ខខ័ណ្ឌតម្រូវ ផ្នែកអនាម័យរបៀបមើលកាលបរិច្ឆេទប្រើប្រាស់ សម្រាប់ជាគុណប្រយោជន៍ដល់សុខភាពអ្នកប្រើប្រាស់។
មន្រ្ដីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល បានធ្វើតេស្តបឋម ទៅលើម្ហូបអាហារចំនួន ៣៧មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ ដើម្បីរកនូវសារធាតុគីមីហាមឃាត់ ដូចជា ស្ពៃបូកគោ ប៉េងប៉ោះ ត្រសក់ សាឡាត់ ប្រហិតសាច់គោ សាច់ក្រក ល្ហុងទុំ ស្ពៃក្រញាញ់ ប្រហុក ឆៃថាវ ខាត់ណា ផ្កាខាត់ណា មឹកបំពង់ បង្គា និងក្តាមសេះ ហើយជាលទ្ធផល នៃការធ្វើតេស្តបឋម គឺពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់នោះទេ។
459533214 835161782125499 6373442498542024287 N 459411826 835161508792193 7359292190736639151 N 459629469 835161462125531 3437019791960923897 N 459420947 835161418792202 2206699824299769450 N 459893785 835161358792208 7533373129458757873 N 459296884 835161302125547 8530568402238867368 N 459422025 835161208792223 1411470717753709412 N 459530805 835161165458894 91831787801793324 N 459384433 835161108792233 2042967041644403225 N 459540325 835161015458909 8537471028376898063 N 459517210 835160975458913 8063459257828225826 N 459584885 835160945458916 7271842348867440317 N 459309710 835160905458920 7078159298644736657 N 459608884 835160862125591 5896981763481596088 N 459480842 835160818792262 7946557726597929512 N 459925979 835160785458932 9017356279623380168 N 459530032 835160758792268 8212531218154990360 N 459529344 835160725458938 3970402722820725002 N 459560131 835162055458805 937093991380622436 N 459757014 835161982125479 8541577545871012698 N 459770641 835161922125485 6671035613365542278 N 459390444 835161848792159 5707353039831024682 N 459493821 835161742125503 2985842906514841624 N

You missed