ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលស្វាគមន៍ ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ ដែលត្រូវអនុវត្តចំពោះមុខ ក្នុងខេត្តសៀមរាប!

ខេត្តសៀមរាប ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំក្រុមការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងទ័ពជើងអាកាសអាស៊ានលើកទី១១ និងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ នៅខេត្តសៀមរាប និងប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រឹត្តិការណ៏ «GUMBALL 3000 RALLY IN CAMBODIA» នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធនៅក្នុងផែនការការពារសន្តិសុខផងដែរ៕

Photo 2024 09 14 17 15 44 Photo 2024 09 14 17 15 47 Photo 2024 09 14 17 15 49 Photo 2024 09 14 17 15 51 Photo 2024 09 14 17 15 52 Photo 2024 09 14 17 15 56 Photo 2024 09 14 17 15 59 Photo 2024 09 14 17 16 03 Photo 2024 09 14 17 16 09 Photo 2024 09 14 17 16 11 Photo 2024 09 14 17 16 13 Photo 2024 09 14 17 16 15 Photo 2024 09 14 17 16 17 Photo 2024 09 14 17 16 19 Photo 2024 09 14 17 16 21 Photo 2024 09 14 17 16 23 Photo 2024 09 14 17 16 24 Photo 2024 09 14 17 16 27 Photo 2024 09 14 17 16 30 Photo 2024 09 14 17 16 32 Photo 2024 09 14 17 16 35

You missed