Author: សហការី

អបអរសាទរ​ ខេត្តកែបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ​

ខេត្តកែប៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០២៥នេះ​ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ ហើយឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ចាត់ទុកថានេះជាការបិទទំព័រមួយ ហើយខេត្តកែបកំពុងតែបើកទំព័រថ្មីមួយទៀតដោយការសំលឹងទៅមុខក្នុងការកសាង និងអភិវឌ្ឍខេត្តកែបឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបេីយោងទៅតាមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយទូទាំងខេត្តកែប។

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន​ អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ !

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥​ លោក ឧត្តមសេនីយ៍ត្រី​ សៀ ទីន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង អញ្ជើញចូលរួមកិច្ចប្រជុំទទួលផែនការការពារ សន្តិសុខ និងសណ្តាប់ធ្នា​ប់សា​ធារ​ណៈ​ ស្តីពី "ពិធីបួងសួងចម្រើនសេចក្ដីសុខ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ​…

ឯកឧត្ដម នូ សាខន និង ឯកឧត្ដម គួច ចំរើន បានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលសាលាខេត្តកណ្ដាល គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត នារី ដែលបានទទួលមរណភាព

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលសាលាខេត្តកណ្ដាល គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត នារី ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ…

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង​​​ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរបស់គណៈគម្មាធិការគណបក្សខេត្តកំពង់ស្ពឺ!!!

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ​ លោក​ ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរបស់គណៈគម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​​​​ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម អុិន ឃុន ប្រធានមន្ទីរបក្សខេត្តកំពង់ស្ពឺ​​…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកម្លាំងជំនាញបើកកិច្ចប្រជុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ!!!

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ញើញដឹកនាំកម្លាំងជំនាញបើកកិច្ចប្រជុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ​ ដែលស្ថិតនៅក្នុងភូមិត្រពាំងគង ស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ​។ ក្នុងកិច្ចប្រជុំនេះដែរ​​ មានការចូលរួម លោក ឧត្តមសេនីយ៍ត្រី នាង សាត នាយរងខុទ្ធកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោកមេបញ្ជាការរង,លោកប្រធានមន្តីរនិងលោកនាយការិយាល័យ ដែលមានឈ្មោះក្នុងសេចក្តីសម្រេចក្រុមការងារក្នុងការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី…

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន!

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម…

កម្ពុជា និងហ្វីលីពីន បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យ កិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស៊ីជម្រៅ

កម្ពុជា និងហ្វីលីពីន បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យ កិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស៊ីជម្រៅ

ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ(បិណ្ឌ១)!

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោក​ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារ​ បាននាំយកបច្ច័យ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ(បិណ្ឌ១)ចំនួន ២វត្ត ជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street)

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296 ជូនដល់ប្រជាពលរដ្ឋ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296 ជូនដល់ប្រជាពលរដ្ឋតាមបណ្ដាទីប្រជុំជន អាជីវករ កន្លែងលក់ដូរ និងមធ្យោបាយធ្វើដំណើរ នៅចំណុចផ្លូវបេតុង(តាអ៊ុច)ខាងក្រោយផ្សារលើកធំថ្មី ក្នុងភូមិសាស្រ្តក្រុងសៀមរាប។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ…