លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកម្លាំងជំនាញបើកកិច្ចប្រជុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ!!!
ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ញើញដឹកនាំកម្លាំងជំនាញបើកកិច្ចប្រជុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ​ ដែលស្ថិតនៅក្នុងភូមិត្រពាំងគង ស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ​។
ក្នុងកិច្ចប្រជុំនេះដែរ​​ មានការចូលរួម លោក ឧត្តមសេនីយ៍ត្រី នាង សាត នាយរងខុទ្ធកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោកមេបញ្ជាការរង,លោកប្រធានមន្តីរនិងលោកនាយការិយាល័យ ដែលមានឈ្មោះក្នុងសេចក្តីសម្រេចក្រុមការងារក្នុងការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនេះផងដែរ។
ក្រោយពីបញ្ជប់នៃកិច្ចប្រជុំស្តីពីការរៀបចំរបៀបវារៈក្នុងកម្មវិធីថ្ងៃបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មីនេះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និង លោក ឧត្តមសេនីយ៍ត្រី នាង សាត ព្រមទាំង ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក៏បានអញ្ជើញចុះទៅពិនិត្យដល់ទីតាំងដីបន្ទាយថ្មីដោយផ្ទាល់ ដើម្បីពិនិត្យនិងរៀបចំប្លង់កម្មវិធីជាក់ស្តែងតែម្តង ដើម្បី​ត្រៀមសម្រាប់ថ្ងៃប្រារព្វពិធីបញ្ជុះបឋមសិលា នាពេលខាងមុខនេះឆាប់ៗនេះ៕

Photo 2025 09 09 11 08 55 Photo 2025 09 09 11 08 56  Photo 2025 09 09 11 08 57 1 Photo 2025 09 09 11 08 57 2 Photo 2025 09 09 11 08 57 3 Photo 2025 09 09 11 08 57 4 Photo 2025 09 09 11 08 57 5 Photo 2025 09 09 11 08 58 Photo 2025 09 09 11 08 58 2 Photo 2025 09 09 11 08 56 3Photo 2025 09 09 11 08 58 3 Photo 2025 09 09 11 08 58 4 Photo 2025 09 09 11 08 58 5 Photo 2025 09 09 11 08 56 4 Photo 2025 09 09 11 08 59 Photo 2025 09 09 11 08 58 6 Photo 2025 09 09 11 08 59 2 Photo 2025 09 09 11 08 59 3 Photo 2025 09 09 11 09 00 Photo 2025 09 09 11 08 56 2

You missed