អាវុធហត្ថខេត្តសៀមរាប ឆ្មក់បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈ បាន០២នាក់!
នៅវេលាម៉ោង ២៣និង៤៥នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងបានឃាត់ខ្លួនក្មេងទំនើង ០២នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម…
