រោម​ស្មារតី​មនុស្សធម៏​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ប្រគល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន​តាមរយៈ​ លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ ដើម្បីយកទៅចែកជូនបន្តដល់កងកម្លាំងជួរមុខតាមបន្ទាត់ព្រំដែន កម្ពុជា​-ថៃ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ បានអញ្ជើញ​ទទួល​ជួបសំណេះសំណាលនិងប្រគល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន​តាមរយៈ​ លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវនិងសន្តិសុខ នៃបញ្ជាការដ្ឋានអង្គរក្ស ដើម្បីយកទៅចែកជូនបន្តដល់កងកម្លាំងជួរមុខតាមបន្ទាត់ព្រំដែន កម្ពុជា​-ថៃ…

ខេត្តកំពង់ស្ពឺ៖ក្រោម​ស្មារតី​មនុស្សធម៏​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​នៃ​គណៈ អភិបាល ខេត្ត​កំពង់ស្ពឺ​​​​​

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦​កន្លងមកនេះ បានអញ្ជើញ​ទទួល​ជួបសំណេះសំណាលនិងប្រគល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន​តាមរយៈ​ លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវនិងសន្តិសុខ នៃបញ្ជាការដ្ឋានអង្គរក្ស ដើម្បីយកទៅចែកជូនបន្តដល់កងកម្លាំងជួរមុខតាមបន្ទាត់ព្រំដែន កម្ពុជា​-ថៃ។រួមមាន៖មីជាតិ ១០ កេស​,ទឹក​សុទ្ធ​ចំនួន ៤០ កេស,ទឹកក្រូច​ ទឹកផ្លែឈើចំនួន ១០ កេស,ទឹកសុទ្ធ ៤៧ យួរ,ទឹកត្រីចំនួន ៥ យួរ​ និងទឹកស៊ីអ៊ីវចំនួន ៥ យួរបន្ថែមទៀត។

ឆ្លៀត​នាពេលនោះ​ដែរ​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសំណាក់​​ ឯកឧត្តម នាយឧត្តម​សេនីយ៍​​​ សៅ​​​ សុខា​​​ និង​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​​​​ ​អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​ ជូនចំពោះ​​​​ វីរៈ​កងទ័ពជួរមុខទាំងអស់ដែលផងដែរ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​ មេបញ្ជាការ​​ រួមទាំងនាយទាហាន ទាហាន​រង​ នៃ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទាំងអស់​ ក៏បានជូនពរឲ្យវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងះស់ សូមបានសមប្រកបដោយសុខភាពល្អ​បរិបូរណ៍​​ ឈ្នះ​អស់​មារ​សត្រូវ​ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា​ទាំងមូល៕

Photo 2026 01 06 09 47 49 1024x682 Photo 2026 01 08 07 20 59 682x1024 Photo 2026 01 06 09 47 48 682x1024 Photo 2026 01 08 07 21 00 1024x682 Photo 2026 01 06 09 47 48 2 1024x682 Photo 2026 01 08 07 21 01 1024x682 Photo 2026 01 08 07 21 02 1024x682 Photo 2026 01 06 09 47 50 1024x682 Photo 2026 01 08 07 21 03 1024x682 Photo 2026 01 06 09 47 50 2 1024x682 Photo 2026 01 08 07 21 00 2 1024x682 Photo 2026 01 08 07 21 01 2 1024x682 Photo 2026 01 06 09 47 51 1024x682 Photo 2026 01 08 07 21 03 2 1024x682

You missed