លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តា ក្រុង-ស្រុក ធ្វើការចុះចែកនូវខិតប័ណ្ណ នាមប័ណ្ណ និងស្ទីកគរ លេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់(Hote Line)1292 ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ!!!
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គជ័យ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានបន្តចុះផ្សព្វផ្សាយតាមមូលដ្ឋាន ព្រមទាំងបានចែកនូវខិតប័ណ្ណ នាមប័ណ្ណ និងស្ទីកគរលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292(Hote Line)របស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យ ចំនួន ៥សង្កាត់ និងភូមិសាស្ត្រស្រុកសំរោងទង ដោយបានបិទនៅតាមសាលារៀន មន្ទីរពេទ្យ…
