ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

រាជធានីភ្នំពេញ៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងលោក លោកស្រី ជាក្រុមការងារភូមិ-សង្កាត់ ព្រមទាំងយុវជនសង្កាត់ បាននាំយកបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌរបស់ពុទ្ធបរិស័ទ្ធ នៅវត្តចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី (ហៅវត្តគោករលួស) ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលី មរណៈក្នុងរយៈកាលកន្លងមក។

Photo 2025 09 11 21 52 45 ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! Photo 2025 09 11 21 52 49 Photo 2025 09 11 21 52 51 Photo 2025 09 11 21 52 53 Photo 2025 09 11 21 52 55 Photo 2025 09 11 21 52 58 Photo 2025 09 11 21 53 00 Photo 2025 09 11 21 53 02 Photo 2025 09 11 21 53 04 Photo 2025 09 11 21 53 05 Photo 2025 09 11 21 53 07 Photo 2025 09 11 21 53 09 Photo 2025 09 11 21 53 10 Photo 2025 09 11 21 53 11 Photo 2025 09 11 21 53 12 Photo 2025 09 11 21 53 14 Photo 2025 09 11 21 53 45 Photo 2025 09 11 21 53 47 Photo 2025 09 11 21 53 49 Photo 2025 09 11 21 53 51 Photo 2025 09 11 21 53 53 Photo 2025 09 11 21 53 55 Photo 2025 09 11 21 53 56 Photo 2025 09 11 21 53 58 Photo 2025 09 11 21 53 59 Photo 2025 09 11 21 54 02 Photo 2025 09 11 21 54 05 Photo 2025 09 11 21 54 07 Photo 2025 09 11 21 54 09

You missed