Category: ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានអញ្ជើញជា​អធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ក្នុងខេត្តកំពង់ស្ពឺទាំងមូល…

កំពង់ស្ពឺ៖ដោយអនុវត្ដតាមបទបញ្ជានិងការ​ចង្អុល​បង្ហាញ​យ៉ាង​មុឺ​ង​ម៉ាត់​របស់​របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ​​​ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជា​អធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលនិងការចុះធ្វេីរដ្ឋបាលចំហត្រួតពិនិត្យតាម ទីតាំង…

បណ្ណកម្មសិទ្ធិចំនួន ១ ៨៧១ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ

នាថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២៦ ក្រុមការងារមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី ខេត្តក្រចេះ​ បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិ ក្នុងភូមិជេីងឃ្លូ ភូមិប្រវាញ ភូមិថ្មហាលដីក្រហម និងភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សរុប​ ១៨៧១ប័ណ្ណ​ ស្មេីនឹង​ ១៥០២គ្រួសារ​។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៤២,០៤៦​ ប័ណ្ណ​ ដែលមកពីភូមិចំនួន៥៨​ ស្ថិតក្នុងឃុំកោះធំ(ក),ឃុំកោះធំ (ខ),ឃុំពោធិ៍បាន,ឃុំកពង់កុង,ឃុំព្រែកថ្មី និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល

នាថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៦ ក្រុមការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានប្រារព្ធពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៨ភូមិៈ ស្ថិតក្នុងឃុំកោះធំ(ក),ឃុំកោះធំ (ខ),ឃុំពោធិ៍បាន,ឃុំកពង់កុង,ឃុំព្រែកថ្មី និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល សរុបចំនួន ៤២,០៤៦,ប័ណ្ណ ក្រោមអធិបតីភាព ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន…

លោក គ្រី ប៉េងលេង ហៅថាត់ បើកអាជីវកម្មបង្កប់ស្កេមអនឡាញ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក វាយបំបែកសំបុកស្កេមអនឡាញ

ខេត្តកណ្តាល៖ ទីតាំងអាជីវកម្មបង្កប់ស្កេមអនឡាញ Scam Online របស់លោក គ្រី ប៉េងលេង ហៅថាត់ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ត្រូវបានឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបរួមមាន៖ ទីតាំងទី១៖ស្ថិតនៅកីឡាដ្ឋានមីស្ទ័រលេង នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល, ទីតាំងទី២៖ ស្ថិតនៅក្នុងមជ្ឈមណ្ឌលកម្សាន្តឈ្មោះ Mr LENG KTV និងផ្ទះសំណាក់ នៅភូមិព្រែកតូច…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​ បានចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសហការការពារសន្តិសុខ សុវត្ថិភាព​​ជូន​ ឯកឧត្ដម ហ៊ុន ម៉ានី​​​ ដែលអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធឆ្លងកុដិ ដងទង់ និងសមិទ្ធផលនានាក្នុងវត្តអង្ក្រងមានជ័យសិរីឧត្ដម ក្នុងស្រុកសាមគ្គីមុន្នីជ័យ…

ខេត្តកំពង់ស្ពឺ៖ ក្រោម​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ នៅវេលាម៉ោង​ ០៥:០០នាទីព្រឹក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២៦​ បានចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសហការការពារសន្តិសុខ សុវត្ថិភាព​​ រក្សាសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ជូន​ ឯកឧត្ដម ហ៊ុន ម៉ានី​​​​ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​​​​​ ដែលអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធឆ្លងកុដិ ដងទង់ និងសមិទ្ធផលនានាក្នុងវត្តអង្ក្រងមានជ័យសិរីឧត្ដម ស្ថិតនៅភូមិព្រៃជុំ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៣ភូមិ នៃស្រុកកៀនស្វាយ ក្រោមអធិបតី ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់ អាជ្ញាធរស្រុកកៀនស្វាយ រួមគ្នាបង្ការ ការពារ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដោយត្រូវកំណត់គោលដៅ ឬមុខសញ្ញាដែលតែងតែមានឈ្លោះគ្នាញឹកញាប់ ដោយត្រូវចុះធ្វើការចុះអបរំ ណែនាំជាប្រចាំ ដើម្បីឱ្យពួកគាត់បានយល់ដឹង កុំឱ្យកើតមានអំពើហិង្សានេះបន្តទៀត ដែលបណ្ដាលឱ្យកើតមាននូវមានសោកនាដកម្មណាមួយលើក្រុមគ្រួសាររបស់ពួកគាត់។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដូច្នេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៣ភូមិ រួមមាន៖ ភូមិពោធិ៍មៀវ ភូមិគគីរធំ ភូមិគគីរធំ២ ភូមិរាំងដេក…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានចាត់ឲ្យលោកវរសេនីយ៏ឯក ឡេង គឹមឈាន​ ជាតំណាងអញ្ជើញ​ចូលរួម​ពិធីបិទសមយុទ្ធទ្វេរភាគី CINBAX II រវាងកងទ័ពជើងគោកកម្ពុជា-ឥណ្ឌា​​ លើកទី២នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែនភ្នំម្រះព្រៅ…

ខេត្តកំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាកា​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​​ នាព្រឹកថ្ងៃ​ទី១៦ ខែឧសភា ឆ្នាំ២០២៦ បានចាត់ឲ្យលោកវរសេនីយ៏ឯក ឡេង គឹមឈាន​ ជាតំណាងអញ្ជើញ​ចូលរួមពិធីបិទសមយុទ្ធទ្វេរភាគី CINBAX II រវាងកងទ័ពជើងគោកកម្ពុជា-ឥណ្ឌា លើកទី២ ​ក្រោមអធិបតីភាព​ ឯកឧត្តម នាយឧត្តមសេនីយ៏ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក​​​​ និងឯកឧត្តម វណ្ណឡាល វ៉ូណា បាវីតលុង ឯកអគ្គរាជទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា…

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ​ចុះពិនិត្យមេីលស្ថានភាពសាលាបឋមសិក្សាផ្សារលេី ក្នុងសង្កាត់លេខ២​ បន្ទាប់ពីបានកែលម្អ​ តាមការស្នើសុំរបស់សហគមន៍សាលារៀន ដើម្បីបង្កើនបរិយាកាសសិក្សា​

នាថ្ងៃ​ទី១៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវរដ្ឋលេខាធិការ​ សេង​ សុមេត្តា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ​ អញ្ចើញចុះពិនិត្យមេីលស្ថានភាពសាលាបឋមសិក្សាផ្សារលេី ក្នុងសង្កាត់លេខ២​ បន្ទាប់ពីបានកែលម្អ​ តាមការស្នើសុំរបស់សហគមន៍សាលារៀន ដើម្បីបង្កើនបរិយាកាសសិក្សា​ សម្រាប់ក្មួយៗសិស្សានុសិស្ស​ឱ្យកាន់តែប្រសើរឡើង នៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ។

តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញទទួលដំណឹង ករណីក្មេងៗមួយក្រុមបាន​​​ប្រមូលផ្ដុំគ្នាបម្រុងនឹងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបង្កជាសម្លេងរំខានដល់ពួកគាត់នៅចំណុចផ្លូវ ១៤១ កែង ២៤២ ភូមិ ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា

តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ២៣និង៥០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណីក្មេងៗមួយក្រុមបាន​​​ប្រមូលផ្ដុំគ្នាបម្រុងនឹងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបង្កជាសម្លេងរំខានដល់ពួកគាត់នៅចំណុចផ្លូវ ១៤១ កែង ២៤២ ភូមិ ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានចុះដល់កន្លែងកើតហេតុធ្វើការសួរនាំក្មេងៗទាំងនោះ និងបានអប់រំឱ្យបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គមតទៅទៀត និងបានឲ្យបំបែកគ្នាត្រឡប់ទៅផ្ទះវិញ៕

នេះជាលើកទី៥ហើយដែរ អាជ្ញាធរខេត្តកណ្តាល បានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសុវត្ថិភាពសាធារណៈ

ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ បានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ ចាប់ពីរង្វង់មូលព្រះនរាយណ៍ រហូតដល់ស្ពានថ្ម ព្រមទាំងបានណែនាំដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្ម និងរស់នៅតាមសងខាង ផ្លូវជាតិលេខ២១ និងផ្លូវ១១៥ ត្រូវធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវជាបន្ទាន់ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពស្រស់បំព្រង នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ។ នាឱកាសនោះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖…

You missed