រដ្ឋបាលខេត្តកណ្តាល ពន្លឿនការដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់ជូនប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដាក់ចេញនូវទិសដៅ និងការណែនាំយ៉ាងម៉ឺងម៉ាត់ ដោយជំរុញឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ រួមគ្នាសហការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងរក្សាស្ថិរភាពសង្គម។
​មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្តាល បានឱ្យដឹងថា៖ បច្ចុប្បន្នសំណុំរឿងទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានចំនួនសរុប ៩៦២ ករណី។ ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការងារចម្រុះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តដោះស្រាយបានជោគជ័យចំនួន ៣៣១ ករណី រួចមកហើយ ខណៈសំណុំរឿងនៅសេសសល់ចំនួន ៦៣១ ករណី ទៀត កំពុងស្ថិតក្នុងដំណើរការពិនិត្យ សម្រួល និងដោះស្រាយយ៉ាងយកចិត្តទុកដាក់។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើ និងជំរុញដល់ភាគីពាក់ព័ន្ធ សម្រាប់ក្រុមការងារដោះស្រាយទំនាស់ដីធ្លីដែលបានបញ្ចប់ករណីនីមួយៗរួចរាល់ ត្រូវប្រញាប់រៀបចំធ្វើរបាយការណ៍លម្អិត បញ្ជូនមកឯកឧត្តមអភិបាលខេត្តដើម្បីពិនិត្យ និងចុះហត្ថលេខា។ បន្ទាប់មក ត្រូវបញ្ជូនរបាយការណ៍នោះទៅ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងបន្តបញ្ជូនទៅ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី (អ.ដ.ក.) ដើម្បីបិទសំណុំរឿងជាផ្លូវការ និងអនុវត្តនីតិវិធីបន្តជូនប្រជាពលរដ្ឋ និងត្រូវខិតខំសំរុក និងពន្លឿនការដោះស្រាយសំណុំរឿងទំនាស់ដីធ្លីដែលនៅសេសសល់ចំនួន ៦៣១ ករណី ឱ្យបានសកម្ម និងទាន់ពេលវេលា ដោយឈរលើគោលការណ៍តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ ផ្អែកលើទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ឯកឧត្តមបានបន្ថែមទៀតថា៖ ការជម្រុញ និងការយកចិត្តទុកដាក់ខ្ពស់លើការងារដោះស្រាយទំនាស់ដីធ្លីនេះ គឺជាអាទិភាពដ៏សំខាន់មួយរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងការកាត់បន្ថយការថ្នាំងថ្នាក់ ដូច្នេះមន្ត្រីពាក់ព័ន្ធគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ តម្លាភាព និងភាពយុត្តិធម៌ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុត និងធានាជូនប្រជាពលរដ្ឋនូវសុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ គ្រប់ក្រុមការងារទាំងអស់ត្រូវសហការគ្នាអោយជិតស្និទ្ធក្នុងករណីក្រុមការងារណាមួយជួបប្រទះការខ្វះខាតមន្ត្រី ឬធនធានមនុស្ស ត្រូវជួយអន្តរាគមន៍ និងចែករំលែកកម្លាំងមន្ត្រីរវាងគ្នានឹងគ្នា ដើម្បីធានាថាដំណើរការដោះស្រាយទំនាស់មិនមានការកកស្ទះ និងឈានទៅបញ្ចប់បានលឿនតាមផែនការកំណត់។
814453244 1402698915371780 395084065055009642 N 1024x683 814629647 1402698322038506 753584744303287277 N 1024x683 799724565 1402698188705186 6914082295432638382 N 1024x683 813949142 1402698748705130 3321153652332355423 N 1024x683 814761714 1402698215371850 6482606017729845216 N 1024x683 813959165 1402698125371859 2717118833611942209 N 1024x683 814498796 1402698682038470 184774669402085823 N 1024x683 814818147 1402698848705120 1662244731071443219 N 1024x683 814761717 1402698108705194 5791155527923034002 N 1024x683 814875183 1402697992038539 705383256848063733 N 1024x683 814830646 1402698568705148 4806843295807252933 N 1024x683 815018539 1402698342038504 5560060984724391201 N 1024x683 815576610 1402698222038516 1895910505550383695 N 1024x683 813966158 1402698755371796 5088778509251824709 N 1024x683 814127646 1402698558705149 4136868788997443848 N 1024x683 814453252 1402698645371807 1899127934318677190 N 1024x683 814800433 1402698582038480 4238994711344241366 N 1024x683 815138571 1402698728705132 6159222785584163741 N 1024x683 806129219 1402698432038495 7941686460007144747 N 1024x683 814560892 1402698482038490 5896945318405892310 N 1024x683 796440034 1402698788705126 7428481673348147394 N 1024x683 802243805 1402698395371832 4075419673967874993 N 1024x683 814929537 1402698535371818 3319217280854903424 N 1024x683 814380434 1402698302038508 6166227443803953630 N 1024x683 814364974 1402697885371883 3412877817984015475 N 1024x683

You missed