Category: ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដេីម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥​ និងទិសដៅការងារបន្ត

វិមាន៧មករា៖នាល្ងាចថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមាន៧មករា ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល​ និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ ទទួលបន្ទុកប្រធានផ្នែកសម្របសម្រួលកិច្ចការនិស្សិត​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដេីម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥​ និងទិសដៅការងារបន្ត ។

សម្តេចបវរធិបតី បញ្ជាក់ជូនជនរួមជាតិថា៖ “ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ មិនមែនដើម្បីគណនាអំពីការចំណេញ ឬខាតដីនោះទេ”!

រាជធានីភ្នំពេញ៖ តាមរយះបណ្តាញសង្គមផ្លូវការរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា៖ "បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ"។ សម្តេចបវរធិបតីបានបន្តថា៖ "ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ"។ សម្តេចបានបន្តថា៖ "ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៨ ០៣០ ប័ណ្ណ ត្រូវ​បានប្រគល់ជូនប្រជាពលរដ្ឋចំនួន ១១ ភូមិ នៅសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល

នាថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន រួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨ ០៣០ ប័ណ្ណ ដល់ប្រជាពលរដ្ឋចំនួន ១១ ភូមិ នៅសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ដ.ន.ស.ស និងអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ!

នារសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងមានការចូលរួមពី លោក ប៊ុន ណារុំ អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ រួមនឹងក្រុមការងារ បាននាំយកអំណោយ ឧបត្ថម្ភ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន១៩គ្រួសារ (មានចំនួន ១២ខ្នងផ្ទះ) ដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥…

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតំបន់ឆ្នេរ មានកិច្ចការចម្បងមួយ គឺការសម្របសម្រួលគម្រោង៣ឆ្នាំរំកិល ឱ្យដំណើរការទៅបានដោយរលូនតាមការគ្រោងទុក

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតំបន់ឆ្នេរ មានកិច្ចការចម្បងមួយ គឺការសម្របសម្រួលគម្រោង៣ឆ្នាំរំកិល ឱ្យដំណើរការទៅបានដោយរលូនតាមការគ្រោងទុក។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានសម្រួចនូវផែនការការងារ តាមរយៈការធ្វើអាទិភាវូបនីយកម្មគម្រោងដៃគូអភិវឌ្ឍន៍ ដូចជាគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព និងគម្រោង LASED III ជាដើម សំដៅប្រែក្លាយឱ្យទៅជាកម្លាំងសរុប ដើម្បីជំរុញការអភិវឌ្ឍ ជាពិសេសការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលទ្រទ្រង់ដល់សង្គម និងសេដ្ឋកិច្ចរបស់បងប្អូនប្រជាជននៅតាមតំបន់ឆ្នេរ។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១០០ ០០០ដុល្លារ ប្រទានជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបការលំបាកតាមបណ្តោយ ព្រំដែន

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១០០ ០០០ដុល្លារ ប្រទានជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបការលំបាកតាមបណ្តោយ ព្រំដែន

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានលើកឡើងថា៖ ភូមិណា ឃុំណា ដែលបានចុះបញ្ជីដីធ្លីរួចហើយ ហើយទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ អាចយកដីធ្លីនោះទៅប្រើប្រាស់ធ្វើអ្វីក៏បាន

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ភូមិណា ឃុំណា ដែលបានចុះបញ្ជីដីធ្លីរួចហើយ ហើយទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ អាចយកដីធ្លីនោះទៅប្រើប្រាស់ធ្វើអ្វីក៏បាន ប៉ុន្តែដីធ្លីណាដែលនៅក្នុងភូមិ ឃុំដដែលមិនបានចុះបញ្ជីធ្លី គឺមិនអាចយកដីនោះធ្វើអ្វីបានឡើយ ដូចជាលក់ ផ្ទេរសិទ្ធិ សាងសង់ បញ្ជាក់ប្រវត្តដី ឬធ្វើអ្វីផ្សេងទុំតបានឡើយ បើចង់ធ្វើអ្វីនៅលើដីនោះ គឺត្រូវស្នើសុំចុះបញ្ជីដីធ្លីឡើងវិញអោយមានបណ្ណកម្មសិទ្ធិស្របច្បាប់ ទើបអាចយកទៅប្រើប្រាស់បាន។ ការលើកឡើងនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៥ភូមិ សរុបចំនួន ៥៩១១ បណ្ណ…

ឯកឧត្ដម គួច ចំរើន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់សាលាខេត្តកណ្ដាលថ្មី

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២០​ខែវិច្ចិកា​ ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់សាលាខេត្តកណ្ដាលថ្មី ដែលមានទីតាំងស្ថិតនៅភូមិដេីមមៀន​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ ។

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖​ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានមុខងារចំបងគឺការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជារបៀងសេដ្ឋកិច្ចមួយដ៏រឹងមាំសម្រាប់កម្ពុជា

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖​ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានមុខងារចំបងគឺការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជារបៀងសេដ្ឋកិច្ចមួយដ៏រឹងមាំសម្រាប់កម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅក្នុងសិក្ខាសាលាវិបស្សនា (Retreat Seminar) លើ “សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា” នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ខេត្តកែប នាថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥។ #ការរៀបចំដែនដី #នគរូបនីយកម្ម #តំបន់ការពារធម្មជាតិ #តំបន់កសិកម្ម #តំបន់ឧស្សាហកម្ម…

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំធំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំធំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ និងជំនួយការ មេបញ្ជាការ-មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ,លោកមេបញ្ជាការ កងអនុសេនាធំចល័ត និងមេបញ្ជាការកងអនុសេនាតូចចល័តផងដែរ ៕ ក្នុងដំណើរការកិច្ចប្រជុំនោះដែរ នាយទាហាន-នាយទាហានរង ក៏បានការលើកឡើងពីបញ្ហាប្រឈមមួយចំនួន ក្នុងការងារប្រចាំថ្ងៃ…

You missed