កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំធំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំធំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ និងជំនួយការ មេបញ្ជាការ-មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ,លោកមេបញ្ជាការ កងអនុសេនាធំចល័ត និងមេបញ្ជាការកងអនុសេនាតូចចល័តផងដែរ ៕

ក្នុងដំណើរការកិច្ចប្រជុំនោះដែរ នាយទាហាន-នាយទាហានរង ក៏បានការលើកឡើងពីបញ្ហាប្រឈមមួយចំនួន ក្នុងការងារប្រចាំថ្ងៃ ដើម្បីធ្វើការកែសម្រួល និងដោះស្រាយធ្វើឲ្យការងារក្នុងអង្គភាព កាន់តែមានប្រសិទ្ធភាពខ្ពស់ ។
លោកឧត្តមសេនីយ៍ មេបញ្ជាការ មានប្រសាសន៍លើកឡើងអំពីការខិតខំអនុវត្តតួនាទីភារកិច្ចមិនថាយប់មិនថាថ្ងៃ ក្នុងនាមជាកងកម្លាំងត្រូវតែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ត ក្រៅពីការអនុវត្តនូវបទបញ្ជា និងបំពេញភារកិច្ចកងកម្លាំងត្រូវមានក្រមសីលធម៌ សុជីវធម៌ និងពាក្យសម្តីឲ្យបានល្អជាមួយអង្គភាពផ្សេងៗ រួមទាំងប្រជាពលរដ្ឋផងដែរ ។ លោកបានបន្តទៀតថាក្រោយអង្គភាពដាក់ឲ្យប្រើប្រាស់នូវលេខ Hotline 1292 គឺបានជួយដល់ប្រជាពលរដ្ឋច្រើន ជាពិសេសករណីហឹង្សាក្នុងគ្រួសារ ចោរលួច ចោរប្លន់ជាដើម ករណីទាំងនេះបង្កឲ្យមានផលប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង ដូច្នេះកម្លាំងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ទាំងអស់ត្រូវបន្តការចុះល្បាតជាប្រចាំ និងត្រូវយកចិត្តទុកដាក់លើវេនប្រចាំបញ្ជា ប្រចាំការ ត្រូវរៀបចំ និងតាមដានឲ្យដិតដល់ក្រែងមានប្រជាពលរដ្ឋមកប្តឹង ឬត្រូវការកម្លាំងរបស់យើងជួយដល់ពួកគាត់ក្នុងករណីផ្សេងៗជាដើម ។
នៅជាចុងបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានបញ្ជាក់ថា កម្លាំងក្នុងអង្គភាពទាំងមូលត្រូវ បន្តការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ចេះស្រលាញ់ គោរព និងឲ្យតម្លៃគ្នា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំល្អ ពីព្រោះយើងជាកម្លាំងនៅក្នុងអង្គភាពតែមួយ ហើយធ្វើការងារជូនអង្គភាពដូចគ្នា ត្រូវថែសុខភាពឲ្យបានល្អព្រោះសុខភាពសំខាន់ណាស់ បើគ្មានសុខភាពទេអ្វីៗក៏គ្មានដែរ។

Photo 2025 11 20 17 10 01 Photo 2025 11 20 17 10 02 Photo 2025 11 20 17 10 02 2 Photo 2025 11 20 17 10 03 Photo 2025 11 20 17 10 03 2 Photo 2025 11 20 17 10 04 Photo 2025 11 20 17 10 04 2 Photo 2025 11 20 17 10 04 3 Photo 2025 11 20 17 10 05 Photo 2025 11 20 17 10 05 2

You missed