Category: ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូននូវសព្ទសាធុការពរគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ។ ស្ថិតនៅក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវការគោរពស្ញប់ស្ញែងចំពោះលោកជំទាវបណ្ឌិត ដែលជាឧត្តមកុលធីតាជាតិបន្តវេនមួយរូប ប្រកបដោយថាមវន្ត…

សេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦

សេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦

អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺន គ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ!

ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ១គ្រួសារ​ដែលកំពុងសម្រាកព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួននៅផ្ទះកូនស្រី​ ត្រូវជាឪពុកបង្កើត លោក ផុន សង្ហា វីរៈកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ…

ខេត្តកំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​ នាព្រឹកថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០២៦​​ ក្រោម​ស្មារតី​មនុស្សធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ…

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តចុះតាមគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ​

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តចុះតាមគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់​ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦…

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ឱកាសឱ្យលោកគ្រូ អ្នកគ្រូ ឡើងមានមតិសំណូមពរ និងលើកឡើងពីបញ្ហាប្រឈម ក៏ដូចជាកង្វះខាតនានានៅតាមសាលារបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយភ្លាមៗ។ បន្ទាប់ពីបានជ្រាបពីសំណូមពរ ឯកឧត្តមអភិបាលខេត្ត…

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប បានបន្តចូលរួមជាមួយសមត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ សង្គ្រោះបន្ទាន់ ជួយលើក និងរៀបចំសម្ភារៈ ជូនបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹកពីតំបន់សមរភូមិមុខ មកទីតាំងសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្ត​សៀមរាប

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប បានបន្តចូលរួមជាមួយសមត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ សង្គ្រោះបន្ទាន់ ជួយលើក និងរៀបចំសម្ភារៈ ជូនបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹកពីតំបន់សមរភូមិមុខ មកទីតាំងសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្ត​សៀមរាប នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។

សារពិសេសរបស់សម្ដេចធិបតី ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ !

សារពិសេសរបស់សម្ដេចធិបតី ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ។ ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ…

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះប្រចាំឆមាសទី១ ឆ្នាំ២០២៦!

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ…

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារ ចុះពិនិត្យមើលការស្ថាបនាផ្លូវមួយខ្សែប្រវែង១៣០០ម៉ែត្រ នៅភូមិព្រៃឈើទាល និងភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង១៣០០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…