ពិធីសំណេះសំណាលនិងជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)…

ខេត្តកំពង់ស្ពឺ ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ព្រមទាំងប្រតិភូអមដំណើរ ឯកឧត្តមបណ្ឌិត អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយោធិនជ្រើសរើសថ្មីផងដែរ ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងពិធីនាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានលើកឡើងពីលក្ខខណ្ឌ័ក្នុងការជ្រើសរើសទព័ ព្រមទាំងលើកឡើងពីសកកម្មភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងតួនាទីការពារប្រជាពលរដ្ឋ ព្រមទាំងបានលើកពីគុណប្រយោជន៍ចំពោះលេខអន្តរាគមន៍(Hotline 1292) និងបានថ្លែងអំណរអរគុណចំពោះ ឯកឧត្តមបណ្ឌិតជាម ចន្ទ័សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត ដែលតែងតែជួយឧបត្ថម្ភ និងគាំទ្រ ដល់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រហូតមក។ ជាពិសេសបានផ្តាំផ្ញើរដល់យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ទាំងអស់ ត្រូវតស៊ូអត់ធ្មត់ ព្យាយាមហ្វឹកហ្វឺនរៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងសាលាឲ្យបានល្អ ដើម្បីក្លាយជាកងកម្លាំងមាន គុណភាព មានសត្ថភាព សាមុីខ្លួនម្នាក់ៗត្រូវខិតខំប្រឹងប្រែងដុះខាត់សមត្ថភាព និងជំនាញឲ្យបានខ្លាំងខ្លា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានមានប្រសាសន៏សំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ទាំងអស់ រួមនិងក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយោធិនជ្រើសរើសថ្មីដែលបានចូលរួមក្នុងពិធី ដោយបានណែនាំក្មួយៗដែលជាយោធិនទើបជ្រើសរើសថ្មីឲ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ បំពេញតួនាទី ភារកិច្ច បេសកកម្មក្នុងការហ្វឹកហ្វឺនឲ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ​​​ ឲ្យបានល្អដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាធនធានល្អ សម្រាប់សង្គមជាតិនៃយើង។ ព្រោះក្មួយៗជាកម្លាំងដែលជាឆ្អឹងខ្នងនៃសន្តិសុខជាតិ កងកម្លាំងរឹងមាំប្រទេសជាតិមានសន្តិភាព មានការរីកចម្រើន រុងរឿងទៅមុខបាន ។

ជាចុងក្រោយមុននឹងបញ្ចប់នៃកម្មវិធី ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត​​​ និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានប្រគល់ជូននូវថវិកា អាវរងារ និងជូនបាច់ផ្កាអនុស្សាវរីយ៍ និងសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់ និងហូបចុកពេលទៅហ្វឹកហ្វឺនរៀនសូត្រដោយក្នុងនោះម្នាក់ៗទទួលបាន៖ថវិកាចំនួន៨០,០០០រៀល, អាវរងារចំនួន ០១អាវ, មីចំនួន០១កេស,ទឹកបរិសុទ្ធចំនួន០១កេស ថែមទៀតផងដែរ៕

Photo 2026 03 23 12 19 47 Photo 2026 03 23 15 20 53 Photo 2026 03 23 15 20 55 Photo 2026 03 23 15 21 12 Photo 2026 03 23 15 21 14 Photo 2026 03 23 15 21 16 Photo 2026 03 23 15 21 23 Photo 2026 03 23 15 21 26 Photo 2026 03 23 15 21 33 Photo 2026 03 23 15 21 35 Photo 2026 03 23 15 21 39 Photo 2026 03 23 15 21 42 Photo 2026 03 23 15 21 45 Photo 2026 03 23 15 21 48 Photo 2026 03 23 15 21 51 Photo 2026 03 23 15 21 53 Photo 2026 03 23 15 21 56 Photo 2026 03 23 15 21 58 Photo 2026 03 23 15 22 00 Photo 2026 03 23 15 22 02 Photo 2026 03 23 15 22 04 Photo 2026 03 23 15 22 06 Photo 2026 03 23 15 22 11 Photo 2026 03 23 15 22 13 Photo 2026 03 23 15 22 15 Photo 2026 03 23 15 22 20 Photo 2026 03 23 15 22 24 Photo 2026 03 23 15 22 26 Photo 2026 03 23 15 22 30 Photo 2026 03 23 15 22 34 Photo 2026 03 23 15 22 39 Photo 2026 03 23 15 22 41 Photo 2026 03 23 15 22 48 Photo 2026 03 23 15 22 51 Photo 2026 03 23 15 22 54 Photo 2026 03 23 15 22 59 Photo 2026 03 23 15 23 03 Photo 2026 03 23 15 23 06 Photo 2026 03 23 15 23 09 Photo 2026 03 23 15 23 15 Photo 2026 03 23 15 23 20 Photo 2026 03 23 15 23 23

You missed