លោក ម៉េង ស្រ៊ុន ប្រធាន​ក្រុមការងារបានអញ្ជើញចុះពិនិត្យផែនការយុទ្ធនាការដែលបានដាក់អោយមូលដ្ឋានរៀបចំ យុទ្ធនាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាពរួមទាំងប្រជាពលរដ្ឋគ្រប់អាយុតម្រូវធ្វើរអត្តសញ្ញាណប័ណ្ណថ្មី…

ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ នឹងក្រុមការងារ ថ្នាក់មូលដ្ឋានស្រុកថ្ពង មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក លោកអភិបាលរងស្រុក លោកអធិការដ្ឋានស្រុកផ្ពង និងរដ្ឋបាលឃុំអមលាំង។

ក្រោមការយកចិត្តទុកដាក់របស់ លោក ម៉េង ស្រ៊ុន ប្រធាន​ក្រុមការងារបានអញ្ជើញចុះពិនិត្យផែនការយុទ្ធនាការដែលបានដាក់អោយមូលដ្ឋានរៀបចំ យុទ្ធនាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាពរួមទាំងប្រជាពលរដ្ឋគ្រប់អាយុតម្រូវធ្វើរអត្តសញ្ញាណប័ណ្ណថ្មី
សញ្ជាតិខ្មែរ និងដោះស្រាយរាល់ឯកសារដែលមិនទាន់សមស្រប ក្នុងមូលដ្ឋានឃុំអមលាំង ដែលមាន១៧ភូមិ​ ស្ថិតនៅទីតាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ថ្លែង​ក្នុង​ពេលនោះដែរ​ លោក ម៉េង ស្រ៊ុន​​​ ប្រធាន​ក្រុមការងារ​ បានអរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់តាមជំនាញដែលបានយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន។​ ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមានក្នុងថ្ងៃនេះ​ សូមបន្តជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដ៏ទៃទៀត​ដែលមិនទាន់បានធ្វើអត្តសញ្ញាណបណ្ណ សូមប្រញាប់រួសរាន់មកចូលរួមធ្វើឲ្យបានគ្រប់គ្នាៗផងដែរ។

លោកប្រធាន លោក ម៉េង ស្រ៊ុន​​​ សូមកោតសសើរ នឹងសូមអរគុណដល់ក្រុមការងារក្នុងយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទាំងអស់​ ដែលបំពេញតួនាទីភារកិច្ចយ៉ាងសកម្មនាពេលនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ។

លោក មេង ស្រ៊ុន ប្រធាន​ក្រុមការងារ​ ក៏បាន​ប្រគល់នូវថវិកាចំនួន ១,៤០០,០០០រៀល​​​ និងទឹកបរិសុទ្ធចំនួន ៣០កេះ​ រួមទាំងនំចំនួន ២០ប្រអប់ធំផងដែរ ជូនដល់ក្រុមការងារក្នុងពេលយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋជាការលើកទឹកចិត្តផងដែរ​។

Photo 2026 03 22 16 59 44 Photo 2026 03 22 16 59 46 Photo 2026 03 22 16 59 51 Photo 2026 03 23 14 53 10 Photo 2026 03 23 14 53 12 Photo 2026 03 22 17 00 09 Photo 2026 03 23 14 53 28 Photo 2026 03 23 14 53 33 Photo 2026 03 23 14 53 36 Photo 2026 03 23 14 53 37 Photo 2026 03 22 13 39 44 Photo 2026 03 23 14 53 50 Photo 2026 03 23 14 53 55 Photo 2026 03 23 14 53 58 Photo 2026 03 23 14 54 00 Photo 2026 03 23 14 54 06 Photo 2026 03 23 14 54 08 Photo 2026 03 23 14 54 13 Photo 2026 03 23 14 54 17 Photo 2026 03 23 14 54 20 Photo 2026 03 23 14 54 24 Photo 2026 03 23 14 54 26 Photo 2026 03 23 14 54 31 Photo 2026 03 23 14 54 33 Photo 2026 03 23 14 54 39 Photo 2026 03 23 14 54 42

You missed