Category: ព័ត៌មានជាតិ

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ

នាថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជា​ប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអ​គា​​​​​រអតីតសណ្ឋាគារសុខមានជ័យ ដែលស្ថិតនៅបណ្តោយផ្លូវសុខហុក(១០៧) កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន២គ្រួសារ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ​អាវុធ​ហត្ថខេត្តកំពង់ស្ពឺ ក្រោយពីបានទទួលនូវព័ត៏មានពីក្រុមការងារក្នុងមូលដ្ឋានស្រុកសំរោងទង អំពីស្ថានភាពប្រជាពលរដ្ឋចំនួន០២គ្រួសារកំពុងខ្វះខាត ជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុង​ស្មារតី​មនស្ស​ធម៏ ដោយក្តីអាណិតអាសូរ​ កាលពីវេលាម៉ោង១៤.០០នាទីរសៀល នាថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ជាតំណាង ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត បន្តអញ្ជើញចុះសួរសុខទុក្ខ និងយកនូវ​ថវិកា​ ព្រមទាំងសម្ភារ:គ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ…

លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ បានអញ្ជើញ​ដឹកនាំ​ប្រតិភូ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងពីធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សោម សាម៉ុន​ (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ)​​ ដែលបានទទួលមរណៈភាពដោយ​រោគាពាធ​​​…

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយ​មានការ​ចង្អុល​បង្ហាញ​ណែនាំពី​ ឯកឧត្តម​​​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោ​ធពលខេមភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ នៅវេលាម៉ោង១៦:០០ នាទី​ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ កងរាអាវុធ​ហ​ត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញ​ដឹកនាំ​ប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងពីធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សោម សា​ម៉ុ​ន​ (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ) ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង ២រសៀល​…

ពិធីសំណេះសំណាលនិងជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)…

ខេត្តកំពង់ស្ពឺ ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ…

លោក ម៉េង ស្រ៊ុន ប្រធាន​ក្រុមការងារបានអញ្ជើញចុះពិនិត្យផែនការយុទ្ធនាការដែលបានដាក់អោយមូលដ្ឋានរៀបចំ យុទ្ធនាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាពរួមទាំងប្រជាពលរដ្ឋគ្រប់អាយុតម្រូវធ្វើរអត្តសញ្ញាណប័ណ្ណថ្មី…

ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ នឹងក្រុមការងារ ថ្នាក់មូលដ្ឋានស្រុកថ្ពង មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក លោកអភិបាលរងស្រុក លោកអធិការដ្ឋានស្រុកផ្ពង និងរដ្ឋបាលឃុំអមលាំង។ ក្រោមការយកចិត្តទុកដាក់របស់ លោក ម៉េង ស្រ៊ុន ប្រធាន​ក្រុមការងារបានអញ្ជើញចុះពិនិត្យផែនការយុទ្ធនាការដែលបានដាក់អោយមូលដ្ឋានរៀបចំ យុទ្ធនាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាពរួមទាំងប្រជាពលរដ្ឋគ្រប់អាយុតម្រូវធ្វើរអត្តសញ្ញាណប័ណ្ណថ្មី សញ្ជាតិខ្មែរ និងដោះស្រាយរាល់ឯកសារដែលមិនទាន់សមស្រប ក្នុងមូលដ្ឋានឃុំអមលាំង ដែលមាន១៧ភូមិ​…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២,៤២៥ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២,៤២៥ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងបរិវេន សាលាស្រុកកៀនស្វាយ ខេត្តកណ្តាល។ ១៨ មីនា ២០២៦។

ប្រជាពលរដ្ឋមួយគ្រួសារមានកូន៤នាក់​ តែ​អកុសល​ពិការចំនួន០៣នាក់​​​ ទទួល​បានការ​ឧបត្ថម្ភ​ពី​ លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុង​ភូមិ​សាស្ត្រ​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ​៖ក្រោម​ការយកចិត្តទុកដាក់ គិតគូរ​បំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បន្ទាប់​ពី​ទទួល​បាន​នូ​វព័ត៌មាន​ពីក្រុមការងារមូលដ្ឋាន​ស្រុក​សំរោងទង​​ ថា​មានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាក​ក្នុងគ្រួសារមានកូន៤នាក់​ តែ​អកុសល​ពិការចំនួន០៣នាក់​​​ បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​សន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជាក់ស្តែង​ នាព្រឹកថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០.០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារ​កង​រាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ និងមានការចូលរួម​យ៉ាងសកម្ម​ពីក្រុមការងារសហភាពសហព័ន្ធយុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ រួមទាំងក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត​កំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខក្រុមគ្រួសារឈ្មោះ សុខ ភ័ត្រ្តា អាយុ៤២ឆ្នាំ​ និងប្រពន្ធឈ្មោះ…

ឯកឧត្តម ភឺន ផល្លា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង

ខេត្តកណ្តាល៖ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់ និងតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នារសៀលថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩…

អ្វីទៅដែលជាសិទ្ធិ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន?

អ្វីទៅដែលជាសិទ្ធិ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន? លោក ភឺន ផល្លា បដិសេធចំពោះអង្គភាពសារព័ត៌មានដែលបានផ្សព្វផ្សាយចោទប្រកាន់ថា "ប្រើប្រាស់ស្ថាប័នតុលាជាឧបករណ៍" ស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជួយពិនិត្យ។ https://www.youtube.com/watch?v=xpIMcLDkXpI

ក្រោម​មេឃ​តែមួយ​ តែវាសនាខុសគ្នា!ជីវិត​ជួបការលំបាក​​ ខ្វះខាតក្នុងជីវភាពរស់នៅ ទទួល​បន្ទុកចិញ្ជឹមកូននិងចៅ៦នាក់​​ ពេលនេះ​ទទួល​បានការ​ឧបត្ថម្ភ​ជាថវិការរួមទាំងសម្ភារៈ​គ្រឿងឧបភោគបរិភោគ​ពី​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ​៖ ដោយ​អនុវត្ត​តាម​គោល​ការដឹកនាំ​ដ៏​បុិនប្រសប់ ឈ្លាសវៃ​និង​គុណធម៌​របស់​ ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ ឯកឧត្តម​បណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​​​ ក្រោម​ការយកចិត្តទុកដាក់ គិតគូរ​របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បន្ទាប់​ពី​ទទួល​បាន​នូ​វព័ត៌មាន​ពីក្រុមការងារមូលដ្ឋាន​ស្រុក​បសេដ្ឋ​ថា​មានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាក​។ ក្រោម​ស្មារតី​មនុស្សធម៌​ កាលវេលាម៉ោង១៤.០០នាទីរសៀល​​ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ…

You missed