លោក គ្រី ប៉េងលេង ហៅថាត់ បើកអាជីវកម្មបង្កប់ស្កេមអនឡាញ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក វាយបំបែកសំបុកស្កេមអនឡាញ
ខេត្តកណ្តាល៖ ទីតាំងអាជីវកម្មបង្កប់ស្កេមអនឡាញ Scam Online របស់លោក គ្រី ប៉េងលេង ហៅថាត់ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ត្រូវបានឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបរួមមាន៖ ទីតាំងទី១៖ស្ថិតនៅកីឡាដ្ឋានមីស្ទ័រលេង នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល, ទីតាំងទី២៖ ស្ថិតនៅក្នុងមជ្ឈមណ្ឌលកម្សាន្តឈ្មោះ Mr LENG KTV និងផ្ទះសំណាក់ នៅភូមិព្រែកតូច…
