ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៣ភូមិ នៃស្រុកកៀនស្វាយ ក្រោមអធិបតី ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់ អាជ្ញាធរស្រុកកៀនស្វាយ រួមគ្នាបង្ការ ការពារ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដោយត្រូវកំណត់គោលដៅ ឬមុខសញ្ញាដែលតែងតែមានឈ្លោះគ្នាញឹកញាប់ ដោយត្រូវចុះធ្វើការចុះអបរំ ណែនាំជាប្រចាំ ដើម្បីឱ្យពួកគាត់បានយល់ដឹង កុំឱ្យកើតមានអំពើហិង្សានេះបន្តទៀត ដែលបណ្ដាលឱ្យកើតមាននូវមានសោកនាដកម្មណាមួយលើក្រុមគ្រួសាររបស់ពួកគាត់។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដូច្នេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៣ភូមិ រួមមាន៖ ភូមិពោធិ៍មៀវ ភូមិគគីរធំ ភូមិគគីរធំ២ ភូមិរាំងដេក ភូមិរាំងដេក២ ស្ថិតក្នុងឃុំគគីធំ និងភូមិចន្លក់ ភូមិចន្លក់ក្រៅ ភូមិទួលក្របៅ ភូមិទួលត្នោត ភូមិគគីរ ភូមិដូនស ភូមិទួលដួង ភូមិតារាបជូនស ស្ថិតឃុំគគី ស្រុកកៀនស្វាយ សរុប ១២,៧៥២ប័ណ្ណ ក្រោមអធិបតី ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅបរវេណសាលាស្រុកកៀនស្វាយ។

704446756 1300457808929225 846970099747604742 N 705177031 1300457782262561 135564774560258053 N 704703523 1300457805595892 5075616102435487250 N 704527485 1300457872262552 7575471127533732527 N 704682025 1300457908929215 7471399053836501740 N 705193156 1300457912262548 6487407120776064130 N 704732390 1300457985595874 5922591010653101662 N 704653431 1300458025595870 3317345905464096849 N 704307152 1300458032262536 2838217515686906566 N 704570602 1300458095595863 6298215874562798588 N 704307241 1300458152262524 7871067833054938901 N 704565055 1300458155595857 953241137170399058 N 704527227 1300458225595850 2682140904281740357 N 704307247 1300458275595845 7265794918941176451 N 704406752 1300458285595844 5667161386832203950 N 704586463 1300458355595837 8628051306954436637 N 704487086 1300458385595834 1067771849733253235 N

You missed