លោក គ្រី ប៉េងលេង ហៅថាត់ បើកអាជីវកម្មបង្កប់ស្កេមអនឡាញ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក វាយបំបែកសំបុកស្កេមអនឡាញ

ខេត្តកណ្តាល៖ ទីតាំងអាជីវកម្មបង្កប់ស្កេមអនឡាញ Scam Online របស់លោក គ្រី ប៉េងលេង ហៅថាត់ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ត្រូវបានឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបរួមមាន៖ ទីតាំងទី១៖ស្ថិតនៅកីឡាដ្ឋានមីស្ទ័រលេង នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល, ទីតាំងទី២៖ ស្ថិតនៅក្នុងមជ្ឈមណ្ឌលកម្សាន្តឈ្មោះ Mr LENG KTV និងផ្ទះសំណាក់ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ ២០០ម៉ែត្រ ពីសាលាស្រុកលើកដែក តែប៉ុណ្ណោះ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍ចុះការបង្ក្រាប ឃាត់ខ្លួនបានជនជាតិចិនចំនួន៣៨នាក់ ស្រីចំនួន២នាក់ និងមនុស្សមួយចំនួនទៀតបានរត់គេចខ្លួន និងរឹបអូសបានវត្ថុតាងមួយចំនួនធំ។

ប្រជាពលរដ្ឋសម្តែងការហួសចិត្ត ដែលទីតាំងបង្កប់ Scam Online នៅក្នុងមូលដ្ឋានក្បែរសាលាស្រុក ប៉ុន្តែអាជ្ញាធរឃុំព្រែកដាច់និងអាជ្ញាធរឃុំព្រែកទន្លាប់ ព្រមទាំងអាជ្ញាធរស្រុកលើកដែក បែរជាមិនដឹង ឬគ្មានវិធានការបង្ក្រាប ឬបុគ្គលឈ្មោះ គ្រី ប៉េងលេង ហៅថាត់ និងបុគ្គលឈ្មោះ វី គី នេះមានអ្នកធំ និងអ្នកមានអំណាចនៅពីក្រោយខ្នងមែនទេ? ទើបហ៊ានប្រព្រឹត្តបទល្មើសម្តងហើយ ម្តងទៀតមិនរៀងចាល ហើយហ៊ានលួចបង្កប់ Scam Online នៅក្នុងមូលដ្ឋានបានដោយរលូន!  លុះត្រាតែ ឯកឧត្តមអភិបាលខេត្ត ចាត់វិធានការចុះបង្ក្រាប ស្របតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ទើបអាចបង្ក្រាបបាន?

ប្រជាពលរដ្ឋ និងមហាជនទូទៅ ស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការក្តៅស្រាវជ្រាវ ស៊ើបអង្កេតលើបុគ្គល គ្រី ប៉េងលេង ហៅថាត់ និងបុគ្គល វី គី ព្រមទាំងបក្សពួក ដែលពាក់ព័ន្ធនឹងបទល្មើស Scam Online ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ការបង្ក្រាបស្កេមអនឡាញ ត្រូវដើរទន្ទឹមនឹងការបង្ក្រាប និងដកចោលមន្ត្រីពាក់ព័ន្ធដែលអសកម្ម។ Photo 2026 05 28 16 33 51 Photo 2026 05 28 16 33 53 Photo 2026 05 28 16 33 55 Photo 2026 05 28 16 33 57

 

Photo 2026 05 28 16 33 30 Photo 2026 05 28 16 33 38

You missed