Author: សហការី

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ!

នារសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងមានការចូលរួមពី លោក ប៊ុន ណារុំ អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ រួមនឹងក្រុមការងារ…

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតំបន់ឆ្នេរ មានកិច្ចការចម្បងមួយ គឺការសម្របសម្រួលគម្រោង៣ឆ្នាំរំកិល ឱ្យដំណើរការទៅបានដោយរលូនតាមការគ្រោងទុក

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតំបន់ឆ្នេរ មានកិច្ចការចម្បងមួយ គឺការសម្របសម្រួលគម្រោង៣ឆ្នាំរំកិល ឱ្យដំណើរការទៅបានដោយរលូនតាមការគ្រោងទុក។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានសម្រួចនូវផែនការការងារ តាមរយៈការធ្វើអាទិភាវូបនីយកម្មគម្រោងដៃគូអភិវឌ្ឍន៍ ដូចជាគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព និងគម្រោង LASED III ជាដើម សំដៅប្រែក្លាយឱ្យទៅជាកម្លាំងសរុប ដើម្បីជំរុញការអភិវឌ្ឍ ជាពិសេសការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលទ្រទ្រង់ដល់សង្គម និងសេដ្ឋកិច្ចរបស់បងប្អូនប្រជាជននៅតាមតំបន់ឆ្នេរ។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១០០ ០០០ដុល្លារ ប្រទានជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបការលំបាកតាមបណ្តោយ ព្រំដែន

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១០០ ០០០ដុល្លារ ប្រទានជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបការលំបាកតាមបណ្តោយ ព្រំដែន

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានលើកឡើងថា៖ ភូមិណា ឃុំណា ដែលបានចុះបញ្ជីដីធ្លីរួចហើយ ហើយទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ អាចយកដីធ្លីនោះទៅប្រើប្រាស់ធ្វើអ្វីក៏បាន

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ភូមិណា ឃុំណា ដែលបានចុះបញ្ជីដីធ្លីរួចហើយ ហើយទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ អាចយកដីធ្លីនោះទៅប្រើប្រាស់ធ្វើអ្វីក៏បាន ប៉ុន្តែដីធ្លីណាដែលនៅក្នុងភូមិ ឃុំដដែលមិនបានចុះបញ្ជីធ្លី គឺមិនអាចយកដីនោះធ្វើអ្វីបានឡើយ ដូចជាលក់ ផ្ទេរសិទ្ធិ សាងសង់ បញ្ជាក់ប្រវត្តដី ឬធ្វើអ្វីផ្សេងទុំតបានឡើយ បើចង់ធ្វើអ្វីនៅលើដីនោះ…

ឯកឧត្ដម គួច ចំរើន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់សាលាខេត្តកណ្ដាលថ្មី

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២០​ខែវិច្ចិកា​ ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់សាលាខេត្តកណ្ដាលថ្មី ដែលមានទីតាំងស្ថិតនៅភូមិដេីមមៀន​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ ។

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖​ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានមុខងារចំបងគឺការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជារបៀងសេដ្ឋកិច្ចមួយដ៏រឹងមាំសម្រាប់កម្ពុជា

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖​ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានមុខងារចំបងគឺការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជារបៀងសេដ្ឋកិច្ចមួយដ៏រឹងមាំសម្រាប់កម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅក្នុងសិក្ខាសាលាវិបស្សនា (Retreat Seminar) លើ “សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រង…

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំធំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំធំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ និងជំនួយការ មេបញ្ជាការ-មេបញ្ជាការរង…

ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ!!!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានចាត់​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​កំពង់ស្ពឺ​​ ឲ្យចុះសួរសុខទុក្ខ​និង​យក​សំភារៈ​គ្រឿងឧបភោគបរិភោគព្រមទាំងថវិការ​មួយចំនួន​ប្រគល់​ជូន​ដល់​ប្រជា​ពលរដ្ឋ​រងគ្រោះដោយសារភ្លើងឆេះផ្ទះ២គ្រួសារក្នុងស្រុកគងពិសី…

ខេត្តកំពង់ស្ពឺ​​៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមកនេះ ដោយ​បាន​ទទួល​ព័ត៌មាន​ពីក្រុមការងារថាមានករណីភ្លើងឆេះផ្ទះចំនួន២គ្រួសារ ក្នុងស្រុកគងពិសី ដោយស្មារតីជួយគ្នាក្នុងគ្រាលំបាក ទឹកចិត្ត​ខ្មែរ​ស្រលាញ់​ បានចាត់លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ជាតំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥!

នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ…

អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា ជនជាប់ឃុំជនជាតិវៀតណាមដែលត្រូវបានរំដោះចេញពីក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀងនាព្រឹកមិញនេះ ត្រូវបានចាប់ខ្លួនមកវិញម្នាក់

អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា ជនជាប់ឃុំជនជាតិវៀតណាមដែលត្រូវបានរំដោះចេញពីក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀងនាព្រឹកមិញនេះ ត្រូវបានចាប់ខ្លួនមកវិញម្នាក់ និងរថយន្ដមួយគ្រឿងដែលជាមធ្យោបាយ។ បច្ចុប្បន្នសមត្ថកិច្ចចម្រុះកំពុងធ្វើប្រតិបត្ដិការតាមចាប់ខ្លួនជនជាប់ឃុំ៥នាក់ទៀតរួមទាំងបក្ខពួកដែលមករំដោះ។