លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថ បន្តចុះសួសុខទុក្ខលោកស្រី បក់ យ៉ុង ដែលជួបបានគ្រោះថ្នាក់ចរាចរណ៍និងត្រូវជាភរិយាលោក ជួប វាសនា មន្ត្រីកងរាជអាវុធហត្ថចូលនិវត្តន៍កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ៖ ដោយ​អនុវត្ត​តាម​គោល​ការដឹកនាំ​ដ៏​បុិនសបឈ្លាសវៃ​ប្រកបដោយ​គុណធ៌ម​របស់​​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​ សៅ​ សុខា​​​​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​​​ នាព្រឹកថ្ងៃទី០៣ខែមីនាឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួសុខទុក្ខ លោកស្រី បក់ យ៉ុង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានថ្ងៃមុនដោយគាត់ត្រូវជាភរិយារបស់លោក ជួប វាសនា អតីតមន្ត្រីកងរាជអាវុធហត្ថចូលនិវត្តន៍​ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ដោយបច្ចុប្បន្ន​រស់នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមរយៈ​ការ​ចុះ​សួរ​សុខទុក្ខ​នេះដែរ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បាន​សំណេះសំណាល​និងជូនពរឲ្យមានសុខភាពល្អ ជាពិសេសក៏បានពាំនាំ​នូវការផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសំណាក់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​ សៅ​ សុខា​​​​​​​​​​​ ចំពោះ​លោកស្រី បក់ យ៉ុង និង​ក្រុម​គ្រួសារ​ផងដែរ ដែលស្តែងចេញការយកចិត្ត​ទុកដាក់​បំផុត​ក្នុងស្មារតីមនុស្សមនុស្សធម៌​ ចំពោះ​គ្រួសារអតីតចូលសោធននិវត្តន៍និងគ្រួសារយោធិនដែលបានពលីមរណៈដែលមានជីវភាពខ្វះខាត ជួបការលំបាកជាក់ស្តែងនាពេលបច្ចុប្បន្ន​​ ម្យ៉ាង​វិញទៀត​ក្នុង​ន័យ​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ(សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ)នាពេលខាងមុខនេះផងដែរ។

ដោយក្តីអាណិតអាសូរជាមួយគ្នា​នេះដែរ​ ជាទឹកចិត្តសប្បុរសធម៏របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួយគ្នា​ក្នុង​គ្រាលំបាក​ ក៏បានឧបត្ថម្ភ​ជា​ថវិការ​ចំនួន ៤០០,០០០៛ ព្រមទាំង​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​រួម​មាន​៖អង្ករ ៣បាវ,មី ៣កេះ,ទឹកសុទ្ធ ៣កេះ,ទឹកផ្លែឈើ ២កេះ,ភេសជ្ជៈ ១កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ​ និងត្រីខ ៣យួរថែមទៀតផង៕

Photo 2026 03 06 07 04 38 2

Photo 2026 03 06 07 04 40 Photo 2026 03 06 07 04 38 Photo 2026 03 06 07 04 39 Photo 2026 03 06 07 04 39 2 Photo 2026 03 06 07 04 40 2 Photo 2026 03 06 07 04 39 3 Photo 2026 03 06 07 04 39 4 Photo 2026 03 06 07 04 39 5 Photo 2026 03 06 07 04 39 6 Photo 2026 03 06 07 04 39 7 Photo 2026 03 06 07 04 39 8 Photo 2026 03 06 07 04 39 9 Photo 2026 03 06 07 04 39 10 Photo 2026 03 06 07 04 38 2 Photo 2026 03 06 07 04 40 3 Photo 2026 03 06 15 26 16 Photo 2026 03 06 15 26 19 Photo 2026 03 06 15 26 22 Photo 2026 03 06 15 26 24 Photo 2026 03 06 15 26 28 Photo 2026 03 06 15 26 32 Photo 2026 03 06 15 26 35

You missed