កិច្ចប្រជុំត្រួតពិនិត្យប្លង់សាងសង់អគារសាលាខេត្តកណ្តាលថ្មី

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ដោយមានការចូលរួមពិនិត្យបច្ចកេទេស ឯកឧត្តម លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្លង់សាងសង់អគារសាលាខេត្តកណ្តាលថ្មី ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ បណ្តាទីចាត់ការចំណុះសាលាខេត្ត និងតំណាងក្រុមហ៊ុនទទួលការសាងសង់ផងដែរ។

សូមជម្រាបថា៖ ដោយអគារសាលាខេត្តបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម មិនអាចបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋបានយូរអង្វែង ទើបរដ្ឋបាលខេត្តកណ្តាលនឹងចាប់ផ្តើមវាយអគារសាលាខេត្តចាស់ចោល ចាប់ពីថ្ងៃទី១ ខែតុលាឆ្នាំ២០២៤តទៅ។
ដើម្បីឱ្យការសាងសង់ទទួលបានជោគជ័យតាមការគ្រោងទុក ក្រុមហ៊ុនសាងសង់នឹងរុះរើអគារ សាលាខេត្តបច្ចុប្បន្ន ដើម្បីបើកការដ្ឋានសាងសង់អគារសាលាខេត្តថ្មីឆាប់ៗ នាពេលខាងមុខនេះ។ ដូចនេះ ទីចាត់ការ និងអង្គភាព ចំណុះរដ្ឋបាលខេត្ត នឹងធ្វើការផ្លាស់ប្តូរដូចខាងក្រោម៖
១.ការបម្រើសេវារដ្ឋបាលទូទៅ និងសេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋខេត្ត នៅបន្តបំពេញការងារជាប្រចាំ និងជាធម្មតាជូនប្រជាពលរដ្ឋ ស្ថិតនៅទីតាំងចាស់ដដែល។
២. ទីចាត់ការ អង្គភាពចំណុះសាលាខេត្តក្រៅពីនេះ នឹងត្រូវផ្លាស់ប្តូរជាបណ្តោះអាសន្ន ទៅទីតាំងថ្មី ស្ថិតនៅបរិវេណ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល (ផ្នែកខាងក្រោយ) ផ្លូវលេខ ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
462381861 851940283780982 759243016866098348 N 1 462236593 851940400447637 865079871533457850 N 462328915 851940663780944 443598697493384034 N 462468321 851940733780937 426597732251247327 N 462215983 851940990447578 7730584428029546990 N 462328329 851941090447568 686385321086345005 N 462236869 851941160447561 4102729491574824435 N 462236869 851941313780879 309572728719643124 N 462237376 851941513780859 4226814379697218422 N 462278865 851941700447507 3591585938090178596 N 462335114 851942280447449 7714965633501950954 N 462237736 851942353780775 6718776143149465627 N 462228222 851942780447399 5076496086666775383 N

You missed