លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ បានអញ្ជើញ​ដឹកនាំ​ប្រតិភូ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងពីធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សោម សាម៉ុន​ (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ)​​ ដែលបានទទួលមរណៈភាពដោយ​រោគាពាធ​​​…

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយ​មានការ​ចង្អុល​បង្ហាញ​ណែនាំពី​ ឯកឧត្តម​​​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោ​ធពលខេមភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ នៅវេលាម៉ោង១៦:០០ នាទី​ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ កងរាអាវុធ​ហ​ត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញ​ដឹកនាំ​ប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងពីធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សោម សា​ម៉ុ​ន​ (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ) ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង ២រសៀល​ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយ​រោ​គា​​​ពាធ​​​ ស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសដ៏សោកសៅ និងក្រៀមក្រំនោះដែរ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ ក៏បានសំណេះសំណាល ចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃ​សព ចំពោះការបាត់បង់ លោកឧត្តមសេនីយ៍ទោ សោម សាម៉ុន (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ) គឺជាការបាត់បង់នូវឪពុក ជីតា ប្តី​​​និងញាតិមិត្តដ៏ឧត្ដុង្គឧត្តមប្រកបទៅដោយព្រហ្មវិហារធម៌និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនចៅ-ញាតិមិត្ត​​ ព្រមទាំងក្រុ​ម​​​គ្រួសារទាំងមូល ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែ​ប​យ៉ា​ងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើ​​​​​ម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានាពេលកន្លមកផងដែរ។

ជាចុងក្រោយស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក​ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ រួមនឹងប្រតិភូកងរាជអាវុធហ​ត្ថ​​​ខេត្តកំពង់ស្ពឺ​ទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សោម សាម៉ុន (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​)​ សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Photo 2026 03 24 15 18 42 Photo 2026 03 24 15 18 42 2 Photo 2026 03 24 15 18 43 Photo 2026 03 24 15 18 43 2 Photo 2026 03 24 15 18 43 3 Photo 2026 03 24 15 18 44 Photo 2026 03 26 18 03 51 Photo 2026 03 26 18 03 54 Photo 2026 03 26 18 03 58 Photo 2026 03 26 18 04 03 Photo 2026 03 26 18 04 07 Photo 2026 03 26 18 04 09 Photo 2026 03 26 18 04 12 Photo 2026 03 26 18 04 27 Photo 2026 03 26 18 04 29

You missed